តួនាទីរបស់យុវជនក្នុងការបង្រួបបង្រួមបណ្ដាជនជាតិអាស៊ាន
(VOVWORLD) -នាថ្ងៃទី ២៩ ខែតុលា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្រសួងការបរទេសឥណ្ឌូណេស៊ីបានរៀបចំពីធីជួបសំណេះសំណាលជាមួយគណប្រតិភូដែលបានចូលរួមបោះជំរុំប្រាស្រ័យទាក់ទងរវាងយុវជនអាស៊ាន ឆ្នាំ២០១៨ (AYIC) ដោយមានការចូលរួមពីសំណាក់យុវជន យុវនារី ចំនួន ២២ នាក់មកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន។
តំណាងដែលបានចូលរួមពីធីជួបសំណេះសំណាលជាមួយគណប្រតិភូដែលបានចូលរួមបោះជំរុំប្រាស្រ័យទាក់ទងរវាងយុវជនអាស៊ាន ឆ្នាំ២០១៨ (AYIC) (Đỗ Quyên/TTXVN) |
យុវជន យុវនារីអាស៊ាន ដែលតំណាងឲ្យវប្បធម៌ចម្រុះ និងសាសនាមកពីបណ្ដាប្រទេសនៅក្នុងតំបន់ បានចូលរួមកម្មវិធីនេះក្នុងរយៈពេល ៦ ថ្ងៃនៅហ្សាកាតា យ៉ាហ្គីយ៉ាកាតា និងកោះបាលី ដោយមានសកម្មភាពដូចជា៖ ការសន្ទនា ការពិភាក្សា និងសិក្ខាសាលា។ យុវជន និងយុវនារីទាំងនេះក៏បានទៅទស្សនាទីកន្លែងវប្បធម៌ និងសាសនាល្បីល្បាញមួយចំនួនរបស់ប្រទេសឥណ្ឌូនេស៊ីដូចជា៖ វិហារឥស្លាម Istiqlal ព្រះវិហារកាតូលិកនៅហ្សាកាតា វិហារ Borobudur, Prambanan និងវិហារឥស្លាម Kotagede Mataram នៅ Yogyakarta។ លើសពីនេះទៅទៀត ពួកគេក៏មានឱកាសសន្ទនាជាមួយអ្នកប្រាជ្ញនិងនិស្សិតនៅមហា វិទ្យាល័យ Gadjah Mada Yogyakarta និង មហាវិទ្យាល័យហិណ្ឌូឥណ្ឌូនេស៊ី Denpasar ថែមទផទៀតផង៕