តួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងការចលនានិងសង្កេតមើលការកសាងជនបទថ្មី
(VOVWORLD) - នាព្រឹកថ្ងៃទី១៥ខែសីហា នៅរដ្ឋធានីហាណូយគណៈកម្មការអចិន្ត្រៃយ៍នៃគណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានរៀបចំកិច្ចសន្ទនា “តួនាទីរបស់ រណសិរ្សមាតុភូមិវៀតណាមក្នុងការចលនានិងសង្កេតមើលការកសាងជនបទថ្មី - សភាពការណ៍និងដំណោះស្រាយ”។
ប្រតិភូរណសិរ្សមាតុភូមិវៀតណាម អញ្ជើញមកទស្សនារូបសណ្ឋានដាំដុះដើមស្រការនាគនៅខេត្ត Soc Trang |
នោក្នុងកិច្ចសន្ទនានេះ តំណាងទាំងឡាយបានឲ្យដឹងថា ក្នុងរយៈពេលកន្លងទៅ យោងតាមការងារឃោសនានិងចលនាប្រជាជនកសាងជនបទថ្មី រណសិរ្សមាតុ ភូមិវៀតណាមគ្រប់ជាន់ថ្នាក់បានលើកទឹកចិត្តប្រជាជនឲ្យជួយជ្រោមជ្រែងគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងចលនាទូទាំងប្រទេសដើម្បីរួមកម្លាំងកសាងជនបទថ្មី តាមរយៈនេះបំផុសស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍ ផលិតកម្ម លប់បំបាត់ភាពអត់ឃ្លានិងកាត់បន្ថយភាពក្រីក្រផងដែរ។ ចែករំលែក អំពីបទពិសោធន៍កសាងតំបន់ប្រជាជនជនបទថ្មីជីគំរូ ប្រធានគណៈកម្មាធិការ ប្រជាជនស្រុក Nghi Xuan ខេត្ត Ha Tinh លោក Nguyen Hai Nam បានអះអាង ថា៖ ស្រុក Nghi Xuan បានធ្វើការងារថ្មីមួយចំនួន។ ទី១យើងខ្ញុំកសាងគម្រោង សំដៅទៅលើការលើកកំពស់ប្រាក់ចំណូលសំរាប់ប្រជាកសិករ។ ទីពីរគឺ គ្រប់ គ្រងការដោះស្រាយបរិស្ថានជនបទ។ ទី៣គឺកសាងបរិយាកាសវប្បធម៌នៅ តំបន់ ជនបទ។ បច្ចុប្បន្ននេះ នៅសុ្រក Nghi Xuan ភូមិទាំងឡាយសុទ្ធសឹងតែមាន កុំព្យូទ័រដែលតភ្ជាប់អ៊ីនធឺណិត ហើយឯកសារដែលបញ្ជូនដល់ភូមិសុទ្ធតែជា ឯកសារផ្នែកទន់តាមរយៈបញ្តាញអ៊ីនធឺណិត។
ថ្លែងមតិក្នុងកិច្ចសន្ទនា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម លោក Tran Thanh Man បានឲ្យដឹងថា នាពេលខាងមុខរណសិរ្ស មាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់ផ្តោតទៅលើការផ្សព្វផ្សាយនិងចលនាយ៉ាង សកម្មថែមទៀតដើម្បីលើកកំពស់ចំណេះដឹងអំពីការកសាងជបបទថ្មីផងដែរ៕