តួនាទីរបស់សាកលវិទ្យាល័យចំពោះការសិក្សារៀនសូត្រអស់មួយជីវិត

(VOVWORLD) - “តួនាទីរបស់សាកលវិទ្យាល័យចំពោះការសិក្សារៀនសូត្រអស់មួយជីវិត របស់និតិជន” គឺជាប្រធានបទនៃសិក្ខាសាលារៀបចំឡើងដោយក្រសួងអប់រំនិង បណ្ដុះបណ្ដាលវៀតណាមសហការជាមួយសមាគមន៍ជំរុញការសិក្សារៀនសូត្រវៀតណាម នាថ្ងៃទី១៦ ខែតុលា នៅខេត្ត Thai Nguyen។

ថ្លែងនៅសិក្ខាសាលា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអះអាងថា ដើម្បីកសាងសង្គមសិក្សារៀនសូត្រ ដំបូងបង្អស់គឺត្រូវបំផុសឡើង ស្មារតីសិក្សារៀនសូត្រ ការច្នៃប្រឌិតរបស់គ្រូបង្រៀននិងសិស្សនៅសាលាគ្រប់ ជាន់ថ្នាក់ លុបបំបាត់ឲ្យបានការលួចបន្លំក្នុងបរិយកាសអប់រំ ហើយសាកលវិទ្យាល័យត្រូវ ធ្វើជាគំរូក្នុងបញ្ហានេះ។

        បទអន្តរាគមន៍ដែលត្រូវបានបង្ហាញនៅសិក្ខាសាលានេះ សុទ្ធតែផ្តោតទៅ លើបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ តួនាទី ការទទួលខុសត្រូវរបស់សាកល វិទ្យាល័យក្នុងការឆ្លើយតបនឹងតម្រូវការសិក្សារៀនសូត្រជាប្រចាំ ការសិក្សារៀន សូត្រអស់មួយជីវិតរបស់ប្រជាជន ការសាកល្បងនៃបដិវត្តន៍ឧស្សាហកម្មលើក ទី៤ និងការអភិវឌ្ឍការបណ្ដុះបណ្ដាលពីចម្ងាយដើម្បីជួយឧបត្ថម្ភការសិក្សារៀន សូត្រអស់មួយជីវិត ជាដើម។ បទអន្តរាគមន៍ទាំងនេះបានចាត់ទុកថា ការសិក្សា រៀនសូត្របានក្លាយទៅជា កូនសោ មួយនៃភាពជោគជ័យ របស់ អង្គការនិង បុគ្គលទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ