តួនាទីរបស់សារព័ត៌មានក្នុងការងារកសាងនិងពង្រឹងបក្សនៅវៀតណាម

(VOVWORLD) - ដើម្បីពង្រីកបន្ថែមទៀតនូវតួនាទីក្នុងការងារកសាងនិងពង្រឹងបក្សនាពេលខាងមុខ គឺការដឹកនាំនិងការគ្រប់គ្រងរបស់បក្សនិងរដ្ឋចំពោះសារ ព័ត៌មាន គឺមានអត្ថន័យគន្លឹះ។ 
តួនាទីរបស់សារព័ត៌មានក្នុងការងារកសាងនិងពង្រឹងបក្សនៅវៀតណាម - ảnh 1(រូបថត៖ daibieunhandan.vn) 

ការចូលរួមដោយម្ចាស់ការនិងសកម្មរបស់សារព័ត៌មាននាពេលកន្លងទៅបានរួមចំណែកធ្វើឲ្យការងារកសាង ពង្រឹងបក្ស និងការងារប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយ សម្រេចបានវឌ្ឍនភាពយ៉ាងខ្លាំងក្លានិងវិជ្ជមាន។ នេះបើតាមការអះអាងរបស់បណ្ដាតំណាងនៅសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មានក្នុងការងារកសាង ពង្រឹងបក្សនៅ វៀតណាមនាបច្ចុប្បន្ន” ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៦ មិថុនា នៅទីក្រុងហាណូយ។

ដើម្បីពង្រីកបន្ថែមទៀតនូវតួនាទីក្នុងការងារកសាងនិងពង្រឹងបក្សនាពេលខាងមុខ គឺការដឹកនាំនិងការគ្រប់គ្រងរបស់បក្សនិងរដ្ឋចំពោះសារ ព័ត៌មាន គឺមានអត្ថន័យគន្លឹះ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Dao Duy Quat អតីតអនុប្រធានប្រចាំការនៃគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានលើកមតិថា៖

“សារព័ត៌មានត្រូវធ្វើយ៉ាងណាដើម្បីរកឃើញនិងលើកតម្កើងគំរូកម្មាភិបាល បក្ខជនដ៏ឆ្នើមៗក្នុងការងារកសាងនិងពង្រឹងបក្ស។ ទន្ទឹមនេះដែរ សារព័ត៌មានក៏ត្រូវចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករ លួយ ក៏ដូចជាការធ្លាក់ចុះនៃសីលធម៌និងរបៀបរស់នៅនាបច្ចុប្បន្នផងដែរ។ ប្រការនេះគឺជាអាវុធដ៏ល្អបំផុត”៕        

ប្រតិកម្មទៅវិញ

ផ្សេងៗ