តំបន់ Nam Bo ខាងលិចស្វែងរកដំណោះស្រាយលើកកំពស់សមត្ថភាពប្រកួតប្រជែង ក្នុងកាលៈទេសៈធ្វើសមារណកម្ម

(VOVworld) - បណ្ដាខេត្តនៃតំបន់ Nam Bo ខាងលិចត្រូវស្វែងរកដំណោះស្រាយ លើកកំពស់សមត្ថភាពប្រកួតប្រជែងក្នុងកាលៈទេសៈធ្វើសមារណកម្ម។ នេះគឺជា
ការបញ្ជាណែនាំរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នៅជំនួបធ្វើការ
ជាមួយថ្នាក់ដឹកនាំគណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាង លិចអំពីស្ថាន
ភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៩ មករា នៅខេត្ត
Can Tho ភាគខាងត្បូងវៀតណាម។លោក Truong Tan Sang បានលើកច្បាស់ថា ឆ្នាំ២០១៥ជាឆ្នាំចុងក្រោយនៃការអនុវត្តសេចក្ដីសំរេចចិត្ត នៃមហាសន្និបាតបក្ស
លើកទី១១ និងក៏ជាឆ្នាំដែលមានភាពងាយស្រួលជាច្រើន ប៉ុន្តែនៅត្រូវប្រឈម
មុខនឹងការសាកល្បងពីការធ្វើសមារណកម្មដែរ។ដោយហេតុ នេះ ខេត្តនានានៃ
តំបន់ Nam Bo ខាងលិចត្រូវលើកកំពស់ទិន្នផលនិងគុណភាព របស់ដំណាំ សត្វ
ចិញ្ចឹម រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ ជំរុញខ្លាំងការអនុវត្ត វិទ្យាសាស្ត្រ
បច្ចេកវិទ្យាចូលក្នុងផលិតកម្មដើម្បីលើកកំពស់សមត្ថភាពប្រកួត ប្រជែងនិង
ល្បឿនកំណើនរបស់តំបន់ថែមទៀត។
“យើងត្រូវត្រៀមរៀបចំយ៉ាងហ្មត់ចត់ដើម្បីធ្វើសមារណកម្មប្រកបដោយជោគ
ជ័យ ។កត្ដាទាំងអស់ដែលអាចជះឥទ្ធិពលអវិជ្ជមានទៅលើខឿនសេដ្ឋកិច្ចនា
ពេលធ្វើ សមារណកម្មចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៦ គឺត្រូវត្រួតពិនិត្យពីឥឡូវ
នេះ រួមទាំងដំណោះស្រាយផ្ទេរប្ដូររចនាសម្ព័ន្ធផង។អ្វីៗដែលយើងយល់ឃើញ
ថាអន់ខ្សោយ មិនអាចប្រកួតប្រជែងបាន គឺត្រូវស្វែងរកដំណោះស្រាយដើម្បី
ប្រកួតប្រជែងបាន”។
តំបន់ Nam Bo ខាងលិចស្វែងរកដំណោះស្រាយលើកកំពស់សមត្ថភាពប្រកួតប្រជែង ក្នុងកាលៈទេសៈធ្វើសមារណកម្ម - ảnh 1
លោក Truong Tan Sang ប្រគល់គ្រឿងឥស្សរិយសឯករាជ្យថ្នាក់ទី១ជូន
វិទ្យាស្ថានស្រូវតំបន់វាលទំនាបទន្លេ Cuu Long (រូបថត៖SGGP)

ស្ដីពីការទាក់ទាញប្រភពទុនវិនិយោគចូលក្នុងតំបន់ លោក Truong Tan Sang
បានស្នើរឲ្យគណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាងលិចត្រួតពិនិត្យ
គោល នយោបាយ បង្កើតបរិយាកាសវិនិយោគបើកទូលាយគួរឲ្យទាក់ទាញ
ចំពោះវិនិ យោគិន ព្រមទាំងម្ចាស់ការក្ដាប់ជាប់សភាពការណ៍ ដោះស្រាយ
ការលំបាក សំរាប់ខេត្តក្រុងនានានៅក្នុងតំបន់ ប្រមូលផ្ដុំកម្លាំងសំរេចភារកិច្ច
សេដ្ឋកិច្ចសង្គម និងត្រៀមរៀបចំឲ្យមហាសន្និបាតបក្សទូទាំងប្រទេសលើក
ទី១២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ