តំបន់ជាច្រើនលើទូទាំងប្រទេសទៅសាកសួរសុខទុក្ខនិងជូនអំណោយតេត ដល់ជនរួមជាតិជាជនជាតិភាគ
ក្នុងឳកាសបុណ្យ Tết ឆ្នាំ ២០១២ ក្រុមការងារថ្នាក់ដឹកនាំរបស់តំបន់ជាច្រើនបានទៅសាកសួរសុខទុក្ខ និងជូនអំណោយតេត ដល់ជនរួមជាតិជាជនជាតិភាគតិចនិងជនក្រីក្រ។ ក្រុម ការងាររបស់គណ៖កម្មាធិការរណសិរ្យមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញបានទៅសាកសួរ សុខទុក្ខនិងចែកអំណោយចំនួន២០០ចំណែកដល់ជនជាជនជាតិ Cờ Tu នៅឃុំHòa Bắc ស្រុក Hoa Vang ទីក្រុង Da Nang ។ក្នុងពេលនោះដែរគណៈកម្មាធិការណសិរ្យមាតុភូមិខេត្ត Kien Giang ភាគខាងត្បូងបានទៅសាកសួរសុខទុក្ខជូនអំណោយឲ្យបណ្តាគ្រួសារគោលនយោបាយ កម្លំាងប្រដាប់អាវុធដែលកំពុងបំពេញការងារនៅកោះ Phu Quoc និង Kien Hai ។ ក្នុងពេលនោះថ្នាក់ដឹកនាំខេត្ត Ha Giang ភាគខាងជើងវៀតណាមបានជូនអំណោយដល់បណ្តាមុខ សញ្ញាក្នុងតម្លៃប្រាក់សរុបជាង ៧ពាន់លានដុងវៀតណាម។ នាយករងមន្ទីការងារយុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Ha Giang លោក Pham Ngoc Dung ឲ្យដឹងថា ៖” ខេត្តបេជ្ញាចិត្តមិនទុកឲ្យ គ្រួសារណា អត់ឃ្លាន ក្នុងឳកាសបុណ្យ តេតជាប្រពៃណីនេះទេ។ និងគ្រួសារទាំងឡាយទទួល បុណ្យតេតដោយក្តីសប្បាយរិករាយ”។ នៅខេត្ត Gia Lai ភាគខាងត្បូងវៀតណាម រដ្ឋអំណាច រណសិរ្យអង្គការមហាជននិងអង្គភាបអាជីវកម្មកំពុងជំរុញខ្លាំងការងារថែទាំតេតនៅក្នុងខេត្តផងដែរ។ លេខាគណៈកម្មការបក្សGia Lai លោក Ha Son Nhin ឲ្យដឹងថា ៖ “គណៈកម្មការបក្ស របស់ខេត្តបានបញ្ជាណែនំាធ្វើយ៉ាងមេចសំដៅប្រជាជនទទួលបុណ្យតេត ដ៏គ្រប់គ្រាន់ និងមិនទុកឲ្យប្រជាជនឥតឃ្លានទេ។ ទន្ទឹមនឹងនោះ ត្រូវធានាសន្តិសុខការពារប្រទេស និងសន្តិសុខ នយោបាយទៀតផង”៕