តំបន់ដីសណ្តទន្លេក្រហមស្ថិតនៅក្នុងបញ្ជីគោលដៅមកដល់ទាំង ៥២ ក្នុងឆ្នាំ ២០២២ របស់ The New York Times

(VOVWORLD) - នាបច្ចុប្បន្ន ភូមិបុរមបុរាណប្រមាណ ៤៩ នៅខេត្ត Bac Ninh និង ខេត្ត Bac Giang កំពុងខិតខំប្រឹងប្រែង អភិរក្សបទចម្រៀងប្រជាប្រិយ Quan ho រួមទាំងទំនៀមទម្លាប់វប្បធម៌ប្រពៃណី និងអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌។
តំបន់ដីសណ្តទន្លេក្រហមស្ថិតនៅក្នុងបញ្ជីគោលដៅមកដល់ទាំង ៥២ ក្នុងឆ្នាំ ២០២២ របស់ The New York Times - ảnh 1តំបន់ដីសណ្តទន្លេក្រហម ជាទីកន្លែងអភិរក្សបេតិកភណ្ឌ

តំបន់ដីសណ្តទន្លេក្រហមរបស់វៀតណាមគឺជាគោលដៅតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលស្ថិតក្នុងបញ្ជីគោលដៅមកដល់ទាំង ៥២ ក្នុងឆ្នាំ ២០២២ ដែលត្រូវបានកាសែត The New York Times របស់សហរដ្ឋអាមេរិកជ្រើសតាំង ដោយមានឈ្មោះហៅថា "គោលដៅមកដល់ទាំង ៥២ សម្រាប់ភិភពលោកមួយ ដែលបានផ្លាស់ប្ដូរ" ។

ទាក់ទងនឹងការជ្រើសរើស "តំបន់ដីសណ្ដទន្លេក្រហម" ជាប់ចំណាត់ថ្នាក់ទី ១៤ ក្នុងចំណោមគោលដៅមកដល់ទាំង ៥២ ក្នុងឆ្នាំ ២០២២ នោះ អ្នកនិពន្ធផ្នែកទេសចរណ៍ Charly Wilder របស់ The New York Times បានឲ្យដឹងថា តំបន់ភូមិភាគខាងជើងរបស់វៀតណាមមានគោលដៅច្រើន ដែលភ្ញៀវទេសចរអាចអញ្ជើញមកទស្សនាដូចជា ភូមិរបរប្រពៃណីនៅតំបន់ដីសណ្តទន្លេក្រហម ហើយសម្របខ្លួនទៅក្នុងលំហវប្បធម៌រាប់ពាន់ឆ្នាំនៃផ្នត់រស់នៅបុរមបុរាណជាពិសេសគឺមានឱកាសទស្សនាការសម្ដែងចម្រៀងប្រជាប្រិយ Quan Ho គឺជាបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវបាន អង្គការយូណេស្កូទទួលស្គាល់តាំងពីឆ្នាំ ២០០៩។

យោងតាមកាសែត The New York Times បានឲ្យដឹងថា នាបច្ចុប្បន្ន ភូមិបុរមបុរាណប្រមាណ ៤៩ នៅខេត្ត Bac Ninh និង ខេត្ត Bac Giang កំពុងខិតខំប្រឹងប្រែង អភិរក្សបទចម្រៀងប្រជាប្រិយ Quan ho រួមទាំងទំនៀមទម្លាប់វប្បធម៌ប្រពៃណី និងអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ