តំបន់ដីសណ្តរទន្លេ Cuu Long គឺជាតំបន់ដែល​មានសន្ទស្សន៍​តម្លៃសេវាកម្មបម្រើ​ជីវភាព​រស់នៅតាមតំបន់ទាបបំផុតនៅទូទាំងប្រទេស

(VOVWORLD) - យោងតាមអគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា នៅឆ្នាំ ២០២០ តំបន់ដីសណ្តរទន្លេ Cuu Long បន្តជាតំបន់ដែលមានសន្ទស្សន៍តម្លៃសេវាកម្មបម្រើជីវភាពរស់នៅតាមតំបន់ (SCOLI) ទាបបំផុតនៅទូទាំងប្រទេស។
តំបន់ដីសណ្តរទន្លេ Cuu Long គឺជាតំបន់ដែល​មានសន្ទស្សន៍​តម្លៃសេវាកម្មបម្រើ​ជីវភាព​រស់នៅតាមតំបន់ទាបបំផុតនៅទូទាំងប្រទេស - ảnh 1រូបថត៖ VOV

ជាក់ស្ដែង របាយការណ៍ សន្ទស្សន៍តម្លៃបម្រើជីវភាពរស់នៅតាមតំបន់ (SCOLI) បានវាយតម្លៃថា ខេត្ត Hau Giang បន្តជាខេត្តមួយ ដែលមានសន្ទស្សន៍ SCOLI ក្នុងឆ្នាំ ២០២០ ទាបបំផុតនៅទូទាំងប្រទេសគឺស្នើនឹង ៨៩,៦៨% បើប្រៀបធៀបនឹងទីក្រុងហាណូយ - ហើយក៏ជាជាតំបន់ដែលមានតម្លៃសេវាកម្មបម្រើជីវភាពរស់នៅប្រចាំថ្ងៃថ្លៃបំផុតនៅទូទាំងប្រទេស។

តម្លៃមធ្យមនៃក្រុមមុខទំនិញរបស់ខេត្ត Hau Giang បើប្រៀបធៀបនឹងទីក្រុងហាណូយ គឺមានចន្លោះចាប់ពី ៨៤,៩៣% ដល់ ៩៦,៤%។ តំបន់ដែលមានតម្លៃទាបទីពីរនៅទូទាំងប្រទេសគឺ ខេត្ត Soc Trong បន្ទាប់មកគឺខេត្ត Tra Vinh។

ផ្ទុយទៅវិញ ទីក្រុងហាណូយគឺជាតំបន់ដែលមានតម្លៃសេវាកម្មបម្រើជីវភាពរស់នៅប្រចាំថ្ងៃថ្លៃបំផុតនៅទូទាំងប្រទេសក្នុងឆ្នាំ ២០២០។ បន្ទាប់មកគឺទីក្រុងហូជីមិញ និងទីក្រុង Hai Phong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ