តំបន់ទាំងអស់កុំអត្តនោម័តឲ្យសោះទោះបីព្យុះ Mang Khut មិនចូលមកវៀតណាមក៏ដោយ
(VOVWORLD) - ទោះបីជាព្យុះទីហ្វុង Mang Khut នេះបានចុះខ្សោយក៏ដោយ ប៉ុន្តែ យោងទៅតាមគណៈកម្មការមជ្ឈឹម ទទួលបន្ទុកការបង្ការ ទប់ទកល់គ្រោះមហន្តរាយនិងស្វែងរកការជួយសង្គ្រោះខេត្ត ក្រុង ដែលរងផលប៉ះពាល់ រួមទាំងខេត្តឆ្នេរសមុទ្រ ពី ខេត្ត Quang Ninh ទៅដល់ខេត្ត Ha Tinh កុំឲ្យមានអត្តនោម័តហើយត្រូវបន្តអនុវត្ត ផែនការទប់ទល់ជាមួយព្យុះ Mang Khut ផងដែរ
នេះគឺជាពត៌មានត្រូវបាននាំ ចេញនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការបញ្ជាណែនាំទទួលបន្ទុកការបង្ការនិង ទប់ទល់ជាមួយគ្រោះមហន្តរាយដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែកញ្ញានៅទីក្រុង ហាណូយ។ ដល់ពេលនេះ កងកម្លាំងការពារព្រំដែនបាន អំពាវនាវឲ្យនាវាទាំងអស់ ទៅក្នុងជម្រកសុវត្ថិភាព។ លោក Do Huy PhonG អ្នកឯកទេសនៃការិយាល័យ គណៈកម្មាធិការជាតិទទួលបន្ទុកទប់ទល់គ្រោះមហន្ដរាយនិងស្វែងរកការជួយសង្គ្រោះបានមានឲ្យដឹងថា៖ "តាមរយៈការរាយការណ៍និងការស្វែងយល់ពីស្ថានការណ៍ជាក់ស្តែងរបស់កងយោធភូមិភាគនោះគឺ ផែនការទាំងអស់ត្រូវបានត្រៀមជាស្រេចសម្រាប់អនុវត្តន៍ពេល កើតមានឡើងស្ថានភាពបន្ទាន់។ មធ្យោបាយលុយទឹកក៏ត្រៀមជាស្រេច ខណៈ កើតមានឡើងការផ្ទុះចរាចរណ៍។ សូមស្នើឲ្យគណៈបញ្ជាណែនាំ បន្តតម្រូវឲ្យតំបន់ នានាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយយោធាក្នុងតំបន់នេះកុំអត្តនោម័តឲ្យសោះ"។
នៅព្រឹកថ្ងៃទី ១៦ ខែ កញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការទល់ទល់នឹងសង្រ្គោះមហន្តរាយ និង ស្វែងរកជួយសង្គ្រោះបានរួមជាមួយក្រុមការងារ បានទៅត្រួតពិនិត្យនិងបញ្ជាណែ នាំការទប់ទល់ជាមួយព្យុះ Mang Khut នៅខេត្ត Quang Ninh ។