តំបន់ទី២កងទ័ពជើងទឹករៀបចំពិព័រណ៍ផែនទីនិងឯកសារអំពីប្រជុំកោះ Hoang Sa និង Truong Sa
(VOVWORLD) - នាថ្ងៃទី១២ ឧសភា បញ្ជាការដ្ឋានតំបន់ទី២កងទ័ពជើងទឹកវៀត ណាម នៅខេត្ត Dong Nai ភាគខាងត្បូងវៀតណាម បានរៀបចំពិព័រណ៍ឯកសារ ខាងប្រវត្តិសាស្ត្រនិងគតិយុត្តក្រោមប្រធានបទ “Hoang Sa Truong Sa ជារបស់ វៀតណាម”។
ពិព័រណ៍លើកនេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៧
(រូបថត៖VOV)
|
(VOVworld) - នាថ្ងៃទី១២ ឧសភា បញ្ជាការដ្ឋានតំបន់ទី២កងទ័ពជើងទឹកវៀត ណាម នៅខេត្ត Dong Nai ភាគខាងត្បូងវៀតណាម បានរៀបចំពិព័រណ៍ឯកសារ ខាងប្រវត្តិសាស្ត្រនិងគតិយុត្តក្រោមប្រធានបទ “Hoang Sa Truong Sa ជារបស់ វៀតណាម”។ពិព័រណ៍នេះដាក់បង្ហាញផែនទី ជាង១០០ ផ្ទាំងដោយវៀតណាមនិងប្រទេសលោកខាងលិចបោះពុម្ភផ្សាយចាប់ពីសតវត្សទី១៧រហូតដល់បច្ចុប្បន្ន។ជាពិសេស មានកម្រងផែនទីចំនួន៤ក្រុមពីរជ្ជកាល Qing បានសរឲ្យឃើញថា ប្រជុំកោះ Hoang Sa និង Truong Sa មិនមានវត្តមានក្នុងផែនទីរបស់ចិននោះឡើយ។អនុសេនីយ៍ឯក Tran Trung Dung ជំនួយការឃោសនាតំបន់ទី២កងទ័ពជើងទឹកបានឲ្យដឹងថា៖
“រាល់ភស្តុតាងខាងប្រវត្តិសាស្ត្រនិងគតិយុត្តនេះបានពង្រឹងជំនឿចិត្តសំរាប់កម្មាភិបាល យុទ្ធជនដើម្បីបញ្ជាក់នូវអធិបតេយ្យភាពដ៏ពិសិដ្ឋចំពោះកោះសមុទ្រ មាតុប្រទេស។ព្រឹត្តិការណ៍នេះជាថ្មីម្ដងទៀតបានបំពេញបន្ថែមកម្លាំងពលំសំរាប់យុទ្ធជនកងទ័ពជើងទឹកគ្រប់រូប ដើម្បីប្ដេជ្ញាចិត្តការពាររឹងមាំអធិបតេយ្យភាព កោះសមុទ្ររបស់មាតុប្រទេស”។
ពិព័រណ៍លើកនេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៧៕