តំបន់នានាចាប់ផ្តើមសកម្មភាពទេសចរណ៍និងសេវាកម្មឡើងវិញ

(VOVWORLD) -ខេត្ត  Quang Ninh និងខេត្ត Ninh Thuan បានបើកឡើងវិញនូវសកម្មភាពទេសចរណ៍និងសេវាកម្មនានាក្រោយរយៈពេលទប់ស្កាត់ជំងឺរាតត្បាត Covid-19 កន្លងមក។
តំបន់នានាចាប់ផ្តើមសកម្មភាពទេសចរណ៍និងសេវាកម្មឡើងវិញ - ảnh 1 អាកាសយានដ្ឋាន Van Don បានបើកដំណើរការជាផ្លូវចាប់ពីថ្ងៃទី ៤ ខែឧសភា (រូបថត៖ TTXVN)

ចាប់ពីវេលាម៉ោង ១២ ថ្ងៃទី ១ ខែឧសភាខេត្ត  Quang Ninh បានបើកឡើងវិញនូវសកម្មភាពទេសចរណ៍និងសេវាកម្មនានា ។ តាមនោះ ខេត្ត Quang Ninh បានអនុញ្ញាតឱ្យធ្វើសកម្មភាពទេសចរណ៍ក្នុងតំបន់ឡើងវិញរួមមានគោលដៅទេសចរណ៍ឈូងសមុទ្រ Ha Long  តំបន់កេរិ៍្តដំណែលនិងរមនីយដ្ឋាន Yen Tu សារមន្ទីរ Quang Ninh ជាដើម។ សកម្មភាពទាំងអស់នេះសុទ្ធតែត្រូវធានាគោររពតាមបទបញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 ដែលបានកំណត់។

ទន្ទឹមនឹងនេះដែរ សកម្មភាពទេសចរណ៍របស់ខេត្ត Ninh Thuan ក៏បានចាប់ផ្តើមរីកចម្រើនឡើងវិញ ជាពិសេសក្នុងឱកាសថ្ងៃបុណ្យឈប់សម្រាក (ថ្ងៃទី ៣០ខែមេសា និងថ្ងៃទី១ខែឧសភា)។ ចំនួនភ្ញៀវទេសចរជាង ៣ ម៉ឺននាក់ទៅខេត្តនេះដែលមកទស្សនាកំសាន្តក្នុងរយៈពេល៤ ថ្ងៃ បានបង្ហាញសញ្ញាសុទិដ្ឋិនិយម និងបង្កើតកម្លាំងចលករសម្រាប់វិស័យទេសចរណ៍ Ninh Thuan សម្រេចបានជំហានលោតផ្លោះថ្មីបន្ទាប់ពីជំងឺរាតត្បាត Covid-19 ត្រូវបានកំចាត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ