តំបន់នានាទូទាំងប្រទេសចាប់ផ្តើមស្តារផលិតកម្មឡើងវិញ

(VOVWORLD) - តំបន់នានានៅទូទាំងប្រទេស កំពុងរៀបចំរចនាសម្ព័ន្ធផលិត កម្មនិងអាជីវកម្មឡើងវិញ ដើម្បីស្តារកំណើនសេដ្ឋកិច្ច នៅពេលដែល ស្ថានភាពនៃការរីករាលដាលនៃ Covid-19 បានស្ងប់ស្ងាត់ហើយ។ 

យោងតាមអ្នកជំនាញសេដ្ឋកិច្ច នេះគឺជាឱកាសមួយ ដើម្បីរៀបចំរចនាសម្ព័ន្ធផលិតកម្មនិងផ្លាស់ប្តូរទីផ្សារនាំចេញនិងនាំចូល។ បន្ទាប់ពីការរាលដាលជំងឺរាតត្បាតមក ទីផ្សារនឹងមានការស្ទុះងើបឡើងវិញថ្មី ហើយសេដ្ឋកិច្ចនឹងបង្កើនល្បឿនម្តងទៀត ប្រសិនបើមានដំណោះស្រាយល្អប្រសើរ។

នៅទីក្រុងហូជីមិញ ថ្នាក់ដឹកនាំទីក្រុងបានដឹកនាំឲ្យបន្តការប្រយុទ្ធប្រឆាំងនឹងជំងឺដើរទន្ទឹមគ្នាជាមួយការបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសដើម្បីស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ។ លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានអះអាងថា៖  “យើងពិនិត្យឡើងវិញ នូវផលិតផលដែលធ្លាប់នាំចូល ធ្វើជាផលិតផលអន្តរការីប្រសិនបើមានប្រភពក្នុងស្រុក គួរតែជំរុញផលិតកម្មកាន់តែច្រើន។ ម្យ៉ាងវិញទៀតបើកសកម្មភាពសេដ្ឋកិច្ចជាមួយប្រទេសនីមួយៗ ដោយពេលវេលាសមស្រប ពោលគឺចាប់ពីខែឧសភាដល់ខែធ្នូតែម្តង។ យើងប្រតិបត្តិបណ្តើរៗ ក្នុងរយៈពេលខ្លីខាងមុខជាមួយបណ្តាប្រទេសអាស៊ានសិន ពោលគឺ មានប្រទេសពី ៥ ដល់ ៦ ដែលយើងអាចបើកទំនាក់ទំនងពាណិជ្ជកម្មឡើងវិញបាន”។

ក្នុងពេលនេះ។ ទីក្រុងហាណូយកំពុងជួយឧបត្ថម្ភសហគ្រាសប្រមាណ ៣.៦០០ សហគ្រាស ដើម្បីធ្វើសកម្មភាពផលិតកម្មក្នុងចង្កោមឧស្សាហកម្ម។ ទន្ទឹមជាមួយគ្នានោះ ទីក្រុងហាណូយក៏បានអនុវត្តន៍នូវយន្តការនិងគោលនយោបាយអនុគ្រោះដើម្បីជួយឧបត្ថម្ភដល់អាជីវកម្មក្នុងការស្រាវជ្រាវនិងការច្នៃប្រឌិតបច្ចេកវិទ្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ