តំបន់នានាទូទាំងប្រទេសឆ្លើយតបទៅនឹងទិវាបរិស្ថានពិភពលោក និងទិវាមហាសាគរពិភពលោក
(VOVWORLD) - ទិវាបរិស្ថានពិភពលោក (៥ មិថុនា) ទិវាមហាសាគរពិភពលោក (៨ មិថុនា) ឆ្នាំនេះ មានប្រធានបទ “ដំណោះស្រាយចំពោះការបំពុលប្លាស្ទីក” និង “មហាសមុទ្រ៖ ជំនោរកំពុងមានការផ្លាស់ប្តូរ” ក្នុងគោល បំណង ផ្សព្វផ្សាយងយ៉ាងខ្លាំងក្លារនូវសារនៃការគ្រប់គ្រង ការធ្វើអាជីវកម្ម ការប្រើប្រាស់ធនធានធម្មជាតិប្រកប ដោយប្រសិទ្ធភាព និងនិរន្តរភាព និងកិច្ចការពារបរិស្ថាននៃសមុទ្រ និងកោះ រួមទាំង កសាងរបៀបរស់នៅប្រកបដោយនិរន្តរភាព ស្របតាមធម្មជាតិ។ តំបន់ជាច្រើននៅទូទាំងប្រទេសនៅថ្ងៃទី ៥ ខែមិថុនា បានរៀបចំពិធីមិទ្ទីង ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ទាំងនេះ។
ទិដ្ឋភាពនៃពិធីសម្ភោធដើម្បីឆ្លើយតបនឹងទិវាបរិស្ថានពិភពលោក ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ នៅទីក្រុង Can Tho (រូបថត៖ Baotainguyenmoitruong.vn) |
នាព្រឹកថ្ងៃទី៥ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan បានបើកកិច្ចប្រជុំឆ្លើយតបនឹងទិវាបរិស្ថានពិភពលោក និងទិវាមហារសាគរពិភពលោក នៅឧទ្យានសមុទ្រ Binh Son - Ninh Chu (ទីក្រុង Phan Rang - Thap Cham)។ តំណាងមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន កម្មាភិបាល សមាជិកសហជីព យុវជន និងកងកម្លាំងប្រដាប់អាវុធ ប្រមាណជាង ៧០០នាក់ ចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ថ្លែងមតិនៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan លោកស្រី Le Huyen បានលើកច្បាស់ថា ការពារបរិស្ថាន និងការគ្រប់គ្រងរួមបញ្ចូលគ្នានៃធនធានសមុទ្រគឺជាបញ្ហាសកល និងការទទួលខុសត្រូវរបស់មនុស្សជាតិទាំងអស់។
នាពេលខាងមុខ ខេត្តនឹងផ្តោតលើការរៀបចំយុទ្ធនាការអនាម័យបរិស្ថានទូទៅ ដើម្បីអនុវត្តជាក់ស្តែង ចំពោះពិធីទទួលការទទួលស្គាល់ពីអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) សម្រាប់ការចុះឈ្មោះជា “សិល្បៈនៃការធ្វើគ្រឿងភាជន៍របស់ប្រជាជនចាមចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការការពារជាបន្ទាន់" និងពិធីបុណ្យទំពាំងបាយជូ Ninh Thuan - មហោស្របស្រាក្រហមឆ្នាំ ២០២៣។
នាថ្ងៃទី ៥ មិថុនា ទីក្រុង Can Tho បានបើកដំណើរការ ទិវាបរិស្ថានពិភពលោក និងខែសកម្មភាពដើម្បីបរិស្ថាន ដោយប្រធានបទ “ដំណោះស្រាយចំពោះការបំពុលប្លាស្ទីក”។ នៅទីនេះ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Duong Tan Hien បានស្នើឱ្យមន្ទីរ អង្គភាព និងមូលដ្ឋានបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវចលនា “ប្រយុទ្ធប្រឆាំងកាកសំណល់ប្លាស្ទិក”; បង្កើនការស្រាវជ្រាវ ផ្ទេរបច្ចេកវិទ្យាទំនើបដើម្បីកែច្នៃកាកសំណល់ប្លាស្ទិកទៅជាផលិតផលមានប្រយោជន៍។
សូមគូសបញ្ជាក់ថា ទិវាបរិស្ថានពិភពលោក ដោយកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិរៀបចំឡើង និងត្រូវបានវៀតណាមឆ្លើយតបតាំងពីឆ្នាំ ១៩៨២ បច្ចុប្បន្នបានក្លាយជាចលនាទូទាំងប្រទេស។ ឆ្លើយតបនឹងទិវាបរិស្ថានពិភពលោក និងទិវាមហាសាគរពិភពលោក ក្រសួងធនធានធម្មជាតិ និងបរិស្ថាន អំពាវនាវឱ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា រៀបចំសកម្មភាពសម្អាតបរិស្ថាន ប្រយុទ្ធប្រឆាំងកាកសំណល់ប្លាស្ទិក និងព្យាបាលកាកសំណល់ប្លាស្ទិកនៅតាមមាត់សមុទ្រ។ ខេត្ត/ក្រុងត្រូវមានយ៉ាងហោចណាស់គំរូមួយនៃ "ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទីក" ប្រកបដោយប្រសិទ្ធភាពនៅតាមមូលដ្ឋាន៕