តំបន់នានាទូទាំងប្រទេសជំនះលើផលវិបាកដោយទឹកជំនន់ស្ថិរភាពជីវភាពរស់នៅជូនប្រជាជន

(VOVWORLD) - Yen Bai ជាតំបន់មួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយគ្រោះទឹកជំនន់។ ទឹកជំនន់បណ្តាលឲ្យមនុស្ស១១នាក់ត្រូវស្លាប់ ការខូចខាតអំពីសេដ្ឋកិច្ចឡើងទៅដល់ ជាង២៧០ពាន់លានដុង។ 

បន្ទាប់ពីគ្រោះជំនន់ទឹកភ្លៀងមក ខេត្ត Yen Bai បានចាប់ ផ្តើមអនុវត្តន៍សកម្មភាពជួយឧបត្ថម្ភគ្រួសាររងគ្រោះ ដោយទឹកប្រាក់ចំនួនពីរពាន់លាន ៥៤០លានដុងរួមទាំងអង្ករ១៧តោន។ នាថ្ងៃទី២២កក្កដា ក្រុមការងាររបស់មជ្ឈិមរណ សិរ្សមាតុភូមិ វៀតណាម ដឹកនាំដោយលោក Hau A Lenh អនុប្រធាន និងជាអគ្គលេខា គណៈកម្មាធិ ការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានទៅសាកសួរសុខទុក្ខនិងលើក ទឹកចិត្តគ្រួសារក្នុងតំបន់រងគ្រោះនិងប្រគល់ប្រាក់១ពាន់លានដុងពីមូលនីធិជួយសង្គ្រោះ សំដៅជួយខេត្ត Yen Bai ជំនះពុះពារនូវផលវិបាកដោយគ្រោះភ្លៀងទឹកជំនន់។

ខេត្ត Phu Tho ក៏បានបញ្ជាណែនាំឲ្យស្រុក Tan Son នៅចំពោះមុខគឺស្តារឡើងវិញ ស្ពានមួយគ្រឿងត្រូវបាក់ ដែលស្ពាននេះបានតភ្ជាប់ឃុំ Van Luong ឃុំ Minh Dai និង តំបន់ជុំវិញ។ សម្រាប់ស្រូវជាង៨០០ហិកតាត្រូវរងការខូចខាតនោះ ស្រុកក៏បានប្រមូល ផ្តុំជួយឧបត្ថម្ភអំពីស្រូវពូជក្នុងតម្លៃ២១លានដុងដើម្បីស្តារផលិតកម្មឡើងវិញ។

នាពេលរសៀលថ្ងៃទី២២កក្កដា នៅស្រុក Tan Son ខេត្ត Phu Tho ភូមិចំនួន១០ក្នុងភូមិ ទាំង៥រងការកាត់ផ្តាច់ដោយទឹកជំនន់។ កម្លាំងនគរបាល យោធារបស់ខេត្ត Phu Tho និង ស្រុក Phu Tho ស្រុក Tan Son កំពុងព្យាយាមទៅកាន់តំបន់លិចទឹកដើម្បីជួយដល់ប្រជា ជនអំពីស្បៀងអាហារ ម្ហូបអាហារនិងស្វែងរកអ្នកដែលបាត់ខ្លួន។ លោក Nguyen Ba Khuyen ប្រធាន គណៈកម្មាធិការប្រជាជនស្រុក Tan Son បានឲ្យដឹងថា៖ “យើងខ្ញុំបានស្នើឲ្យឃុំទាំងអស់ថា ប្រសិនបើគ្រួសារណាដែលយើងខ្ញុំអាចទៅដល់គឺ យើងខ្ញុំនឹងមកជូនជំនួយផ្ទាល់។ ប្រសិនបើគ្រួសារណាដែលយើងខ្ញុំមិនទាន់ទៅកាន់បាន នោះ គឺឃុំត្រូវមកជួយលើកទឹកចិត្ត ជួយបោសសំអាតនិងជួយបង់ប្រាក់ជួយឧបត្ថម្ភមុន សម្រាប់គ្រួសារមួយពី៧,៥ដល់១០លានដុង។ សម្រាប់គ្រួសារដែលផ្ទះសម្បែងរងការខូច ខាតទាំងស្រុង នឹងទទួលបានការជួយឧបត្ថម្ភចំពោះមុខ១៥ លានដុង”។

តាមការព្យាករណ៍ ដោយឥទ្ធិពលពីសម្ពាធទាបជិតនឹងកោះហាយណានប្រទេសចិន ក្នុងសប្តាហ៍ ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ភាគខាងជើងនិងកញ្តាលរបស់វៀតណាមនៅមាន ភ្លៀងធ្លាក់រាយប៉ាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ