តំបន់នានាទូទាំងប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិដំបូង

តំបន់នានាទូទាំងប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិដំបូង - ảnh 1
ក្រុងហាណូយទទូលភ្ញៀវទេសចរដំបូង


(VOVworld)-នាព្រឹកថ្ងៃទី១មករា មន្ទីទេសចរទីក្រុងហាណូយបានរៀបចំពិធី ទទួល ភ្ញៀវទេសចរអន្តរជាតិដំបូងបង្អស់មកដល់រដ្ឋធានីក្នុងឆ្នាំ២០១៦។ ភ្ញៀវ ទេសចរដំបូង មកដល់ទីក្រុងហាណូយ គឺប្តីប្រពន្ធលោក Buisson Bernard និង Florence Bernard
សញ្ជាតិបារាំង។ យន្តហោះបានជូនដំណើរអ្នកទាំងពីរនេះ  មកដល់ព្រលានយន្ត
ហោះអន្តរជាតិ Noi Bai ក្នុងវេលាម៉ោង៦, ៥នាទី។

        ម៉ោង៩ ៤០នាទីព្រឹកថ្ងៃទី១មករាជើងហោះហើរសឹង្ហបុរី ទីក្រុង Da Nang របស់
ក្រុមហ៊ុនអាកាសចរណ៍ Silk Air បានដឹកភ្ញៀវទេសចរជាង១៨០នាក់ មក ដល់ព្រលាន
យន្តហោះ Da Nang។ ក៏ក្នុងព្រឹកថ្ងៃដដែល ព្រលានយន្តហោះ អន្តរជាតិ ក៏បានរៀប ចំពិធីទទួលក្រុមភ្ញៀវទេសចរអន្តរជាតិដំបួងមកដល់ទីក្រុងហូជីមិញផងដែរ។ លោក
La Quoc Khanh នាយករងមន្ទីទេសចរណ៍ទីក្រុងហូជីមិញ បានឲ្យដឹងថា៖

        “រយៈពេលជាង១០ឆ្នាំមក ផ្នែកទេសចរណ៍តែងតែរៀបចំពិធីទទួលភ្ញៀវ
ទេសចរនាថ្ងៃដើមឆ្នាំ។​ការងារនេះ សម្តែងនូវការរាក់ទាក់រួសរាយនិងការទាក់
ទាញរបស់ទីក្រុងមួយសុវត្ថិភាព ព្រមទាំងសម្តែងនូវមនោសញ្ចេតនារបស់ ប្រ
ជាជនទីក្រុងជាមិត្តភក្តិអន្តរជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ