តំបន់នានាទូទាំងប្រទេសម្ចាស់ការទប់ទល់ជាមួយ ព្យុះ Bebinca

(VOVWORLD) - នៅព្រឹកព្រលឹមថ្ងៃទី ១៦ ខែសីហា ទីតាំងនៃខ្យល់ព្យុះ Bebinca កំពុងស្ថិតនៅ ភាគខាងលិចនៃកោះ  Leizhou (ប្រទេសចិន)  ដោយមានចម្ងាយពីទីក្រុង Mong Cai  ២៣០ គីឡូម៉ែត្រ ពីខេត្ត Thai Binh  ៣៥០ គីឡូម៉ែត្រ និងពីទីក្រុង Vinh គឺ ៥០០ គីឡូម៉ែត្រ។ កម្លាំងខ្យល់បោកបក់ខ្លាំងបំផុតនៅជិតចំណុច កណ្តាលនៃព្យុះខ្លាំងកម្រិត ៩ ដល់កម្រិត ១១។

អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំសង្គ្រោះបន្ទាន់សម្រាប់ខ្យល់ព្យុះ  Benbica នាថ្ងៃទី ១៥ សីហា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong បានស្នើឲ្យតំបន់នានា ត្រូវប្រុងប្រយ័ត្ន និងជម្លៀសប្រជា ជនចេញពីតំបន់ដែលមានគ្រោះថ្នាក់ដើម្បី ធានាសុវត្ថិភាព របស់ប្រជាជននិង ហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយឆ្នេរសមុទ្រ។ លោក Nguyen Xuan Cuong ឲ្យដឹងថា៖ “វិសាលភាពរបស់ព្យុះមានលក្ខណៈទូលំទូលាយនិងមានបម្រែបម្រួលយ៉ាងស្មុគស្មាញ។ ទោះបីជាបានម្ចាស់ការដាក់ពង្រាយនូវសកម្មភាព វិធានការទប់ទល់ ជាច្រើនក៏ដោយ ប៉ុន្តែយើងក៏មិនអាចអត្តនោម័តបានឡើយ។ ប្រសិនបើមិនមាន ការប្រុងប្រយ័ត្ន គឺផលវិបាកមិនអាចព្យាកណ៍បានទេ។ លើសពីនេះទៅទៀត តំបន់ដី នេះនៅមានសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន តាមនោះត្រូវយកចិត្តទុកដាក់ យ៉ាងខ្លាំង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ