តំបន់នានាបង្កើនចាត់វិធានការណ៍ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតកូវីដ១៩

(VOVWORLD) - លោក Ngo Van Quy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងជាប្រធាន    គណៈកម្មការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ទីក្រុងហាណូយបានស្នើថា គ្រប់ខ័ណ្ឌ/ស្រុក/ទីរួមខេត្ត និងមន្ទីរនានា ត្រូវតែអនុវត្តយ៉ាងម៉ឹងម៉ាត់តាមការបញ្ជាដឹកនាំរបស់ទីក្រុង ស្តីពីការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។
តំបន់នានាបង្កើនចាត់វិធានការណ៍ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតកូវីដ១៩ - ảnh 1 អនុប្រធានអចិន្ត្រៃយ៍ទទួលបន្ទុកគណៈកម្មធិការប្រជាជនទីក្រុងហាណូយលោក Nguyen Van Suu អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ (រូបថត៖ chinhphu.vn)

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទីក្រុងហាណូយ កាលពីរសៀលថ្ងៃទី ១៧ ខែសីហា លោក Ngo Van Quy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងជាប្រធាន    គណៈកម្មការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ទីក្រុងហាណូយបានស្នើថា គ្រប់ខ័ណ្ឌ/ស្រុក/ទីរួមខេត្ត និងមន្ទីរនានា ត្រូវតែអនុវត្តយ៉ាងម៉ឹងម៉ាត់តាមការបញ្ជាដឹកនាំរបស់ទីក្រុង ស្តីពីការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ១៩ ព្រមទាំងបន្តឃោសនានិងលើកទឹកចិត្តប្រជាជនក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺឆ្លងប្រកបដោយប្រសិទ្ធភាពថែមទៀតផងដែរ។

នាថ្ងៃដដែលនេះ មន្ទីរព័ត៌មាននិងផ្សព្វផ្សាយទីក្រុង Hai Phong បានសហការជាមួយអង្គការនយោបាយសង្គម ដើម្បីដំឡើងកម្មវិធី Bluezone  ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ នៅក្នុងទីក្រុងនេះ។ លោក Luong Hai Au ប្រធានមន្ទីរព័ត៌មាននិងផ្សព្វផ្សាយទីក្រុង Hai Phong បានមានប្រសាសន៍ថា សកម្មភាពនេះមានគោលបំណងបម្រើឲ្យទាន់ពេលវេលាសម្រាប់ការគ្រប់គ្រង តាមដានស្វែងរក និងព្រមាននៅពេលដែលមានករណីប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ