តំបន់នានាបំផុសយុទ្ធនាការបុណ្យតេតដាំដើមឈើ
(VOVWORLD) - នាថ្ងៃទី ១ ខែកុម្ភៈ នៅសួន Son La (នៃទីក្រុង Buon Ma Thuot) គណៈកម្មាធិការប្រជាជននៃទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានរៀបចំពិធីបុណ្យតេត ដាំដើមឈើ និទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០។
រូបថតៈ TTXVN |
ក្នុងប៉ុន្មានឆ្នាំកន្លងមក កម្មាភិបាល បក្ខជន និងប្រជាជននៃបណ្តាជនជាតិ ភាគតិចទាំងអស់នៅទីក្រុង Buon Ma Thuot បានចូលរួមដាំដើមឈើយ៉ាងសកម្ម និងទទួលបានលទ្ធផលសំ ខាន់ៗជាច្រើន។ នៅឆ្នាំ ២០១៩ ផ្ទៃដីដាំដើមឈើបៃ តងសាធារណៈសរុបនៅតំបន់ ទីក្រុង មានជាង ១៩៤ ហិកតា។ ផ្ទៃដីដាំដើម ឈើបៃតងសរុបនៃទីក្រុងទាំង មូលមានជិត ៦៤៣ ហិកតា។ រហូតមកដល់ពេលនេះ ដើមឈើមានម្លប់មានសរុបចំនួន ២១.៤២០ ដើម។ ទីក្រុង Buon Ma Thuot គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំង ១០ ដែលគ្របដណ្តបដោយពណ៌បៃតងស្អាតបំផុតនៅក្នុងប្រទេស។
នាថ្ងៃដដែល សម្ព័ន្ធយុវជនទីក្រុង Da Nang បានរៀបចំពិធីបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំជូត ទោស័ក ២០២០ នៅលើវិថីមួយចំនួន ដោយគោលដៅនៅឆ្នាំ ២០២០ នឹងត្រូវដាំដើមឈើប្រមាណ ២ ម៉ឺនដើមផងដែរ៕