តំបន់នានាភាគកណ្តាលវៀតណាមសកម្មបង្កាប្រឆំាងព្យុGaemi

តំបន់នានាភាគកណ្តាលវៀតណាមសកម្មបង្កាប្រឆំាងព្យុGaemi - ảnh 1
ព្យុះ Gaemi លើសមុទ្រខាងកើតនាថ្ងៃទី៣តុលា
(រូបថតៈ NEA)


(VOV)-ព្យុះGaemiកំពុងខិតជិតឆ្នេរសមុទ្រពីខេត្ត Quang Ngaiដល់ខេត្តPhu Yen
។ ចាប់ពីយប់ថ្ងៃទី៥ដល់ព្រឹកថ្ងៃទី៦តុលា លើភូមិភាគខេត្ត ទីក្រុងនៃតំបន់ភាគ
កណ្តាលមានភ្លៀង ខ្យល់ ព្យុះខ្លាំង និងសមុទ្រមានរលកធំបោកខ្លាំង។ រដ្ឋ​អំណាចតំបន់ដែលមានព្យុះឆ្លងកាត់ កំពុងប្រញាប់ប្រញាល់ជំលៀសប្រជាជន
មកដល់ទីសុវត្ថិភាព ហើយត្រៀមខ្លួនជាស្រេចវិធានការទប់ទល់ជាមួយព្យុះ។
ខេត្ត​ Binh Dinh បានជំលៀសប្រជាជនជាង១២ពាន់គ្រួសារ។ លោក Nguyen
Ngoc Nam សមាជិកក្រុមបង្ការប្រឆំាងទឹក ជំនន់ ព្យុះឃុំ Phuoc Thuan ខេត្ត
Binh Dinh ឲ្យដឹងថា៖

        “ទប់ទល់ជាមួយខ្យល់ព្យុះនេះ ក្រុមបង្ការប្រឆំាងព្យុះ ទឹកជំនន់របស់
យើង ខ្ញុំបានត្រៀមរៀបចំបាវខ្សាច់ ពីបណ្តាឧបករណ៌សង្គោះ និងឧបករណ៌
បំពង សម្លេង ដើម្បីទប់ទល់ជាមួយខ្យល់ព្យុះនេះ។ យើងខ្ញុំក៏មានបញ្ជីរាយ
នាមនិងទីកន្លែងប្រមូលផ្តុំដើម្បីពេលមានការចំាបាច់”។

        ថ្នាក់ដឹកនាំខេត្ត Quang Ngai Bình Dinh និងខេត្ត Phu Yen កំពុងទៅត្រួត
ពិនិត្យ និងបញ្ជាណែនាំផ្ទាល់ការបង្ការប្រឆំាងព្យុះនៅតំបន់សំខាន់។ រីឯ វារីអគ្គី
សនី Song Tranh 2នៅស្រុក Bac Tra My ខេត្ត​ Quang Nam គណៈប្រជាជន
ខេត្ត បានបង្កើតក្រុមអចិន្ត្រៃយ៌១សំដៅតាមដានឲ្យបានជាប់បរិមាណទឹកហូរចូល
ដល់បឹងនិងត្រៀមខ្លួនជាស្រេចជំលៀសប្រជាជននៅពេលចាំបាច់។ លោក Dang
Phong ប្រធានគណៈកម្មាធិការប្រជាជនស្រុកព្រៃភ្នុំ Bac Tra My ឲ្យដឹងថា៖

        “រយៈពេលកន្លងទៅ យើងខ្ញុំបានពិនិត្យមើលកន្លែងខ្ពស់ទាំងមូល
ដើម្បី​ជំលៀសប្រជាជននៅពេលចំាបាច់។ ក្នុងវិធានការជំលៀសប្រជា
ជននេះ ពេល​ណាក៏ភ្ជាប់ជាមួយការធានាភស្តុភា ក្នុងនោះមានសុខាភិ
បាល ថ្នាំសង្កូវ ស្បៀង អារហារផងដែរ”។

        ទោះបីជាព្យុះ Gaemi មិនជះឥទ្ធិពលផ្ទាល់ដល់បណ្តាខេត្តពី Quang Binh
ដល់ Quang Nam ក្តី ប៉ុន្តែបណ្តាតំបន់ទាំងនោះក៏កំពុងប្រញាប់ប្រញាល់ដំណើរ ការរាល់វិធានការទប់ទល់ជាមួយការប្រែប្រួលដ៏សកម្មុគ្រស្មាញ់របស់ព្យុះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ