តំបន់នានាយកសំណាកធ្វើតេស្តិ៍ទូលំទូលាយជាងដើម្បីរកឃើញករណីឆ្លងនិងរាំងស្កាត់ប្រភពចម្លងយ៉ាងឆាប់ៗ

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានក្រើនរំលឹកឲ្យមូលដ្ឋានត្រូវយកសំណាកយ៉ាងទូលំទូលាយបន្ថែមទៀតដើម្បីរកឃើញករណីឆ្លងយ៉ាងឆាប់បំផុតក៏ដូចជារាំងស្កាត់ប្រភពចម្លង។
តំបន់នានាយកសំណាកធ្វើតេស្តិ៍ទូលំទូលាយជាងដើម្បីរកឃើញករណីឆ្លងនិងរាំងស្កាត់ប្រភពចម្លងយ៉ាងឆាប់ៗ - ảnh 1រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long

នៅក្នុងកិច្ចប្រជុំប្រចាំតាមអនឡាញជាមួយគណៈកម្មាធិការប្រជាជននិងមន្ទីរសុខាភិបាល នៃខេត្តនិងក្រុងនានា ស្តីពីការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានក្រើនរំលឹកឲ្យមូលដ្ឋាន ត្រូវយកសំណាកយ៉ាងទូលំទូលាយបន្ថែមទៀតដើម្បី រកឃើញករណីឆ្លងយ៉ាងឆាប់បំផុតក៏ដូចជារាំងស្កាត់ប្រភពចម្លង។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានលើកច្បាស់ថា ការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅតែជាការងារសំខាន់ជាបន្ទាន់ក្នុងត្រីមាសដំបូងនេះ ហើយការរីករាលដាលនៃជំងឺនេះទំនងជាមិនអាចបញ្ចប់ក្នុងឆ្នាំនេះបានឡើយ។ ម្យ៉ាងវិញទៀត តំបន់នានា ចាំបាច់ត្រូវសម្របសម្រួលជាមួយអង្គភាព កងទ័ពនៅក្នុងតំបន់ ដើម្បីរៀបចំផែនការនិងលក្ខណៈមូលដ្ឋានសំភារៈសម្រាប់ទីតាំងធ្វើចត្តាឡីស័កឲ្យស្របទៅនឹងសេណារីយ៉ូនីមួយៗ ដើម្បីត្រៀមទប់ទល់នឹងកម្រិតនៃការឆ្លងរាលដាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ