តំបន់នានារបស់វៀតណាមនិងខេត្ត Guangzhou (ចិន)បង្កើនកិច្ចសហប្រតិបត្តិការ

តំបន់នានារបស់វៀតណាមនិងខេត្ត Guangzhou (ចិន)បង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
នាយករដ្ឋ មន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វយ័ត Zhuang Guangxi ចិន លោក Peng Qing Hua

(VOVworld)-នាយប់ថ្ងៃទី១០កុម្ភៈនៅទីក្រុង Ha Long ខេត្ត Quang Ninh នាយករដ្ឋ
មន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប
ជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វយ័ត Zhuang Guangxi ចិន លោក Peng
 Qing Hua ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាមនិងចូលរួមពិធីជួបប្រាស្រ័យ
 ដើមនិទាឃៈរដូវលើកទី២ជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh ខេត្ត
Cao Bang ខេត្ត Lang Son និងខេត្ត Ha Giang។ នៅក្នុងជំនួបនេះ លោក Nguyen Xuan
Phuc មានបំណងថា ខេត្ត Guangxi និងបើកទូលាយការនាំចូលមុខទំនិញ មួយចំនួន
របស់វៀតណាមដូច កសិផល ជលផល ផលិតផលធ្វើពីទឹកដោះគោ សាច់ និងផ្លែឈើ
 ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ ទេសចរ ណ៍និងកសិកម្ម
ជាដើម។

        រីឯខ្លួនវិញ លោក Peng Qing Hua បានអះអាងថា ខេត្ត Guangxi នឹងបន្តបើក
ទូលាយកិច្ចសហប្រតិបត្តិការនិងអនុវត្តការជួបប្រាស្រ័យជាមួយតំបន់នានារបស់
វៀតណាម រួមចំណែកនាំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រ
ទេសទាំងពីរឲ្យកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ