តំបន់នានារបស់វៀតណាមនិងប៊ែលហ្ស៊ីកសហប្រតិបត្តិការលើវិស័យជាច្រើន
|
រូបថតបញ្ជក់ |
(VOVworld)-នាថ្ងៃទី៣ធ្នូ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
លោក Le Manh Ha បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូមកពីខេត្ត Flanders
ខាងកើតរបស់ ប្រទេសប៊ែលហ្ស៊ីក ដឹកនាំដោយលោក Greet Versnick អភិបាល
រងខេត្ត Flanders ដែលកំពុងមានដំណើរទស្សនកិច្ចនៅទីនេះ សំដៅផ្លាស់ប្តូរអំពី
ឱកាស សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក Greet Versnick បាន
ឧទ្ទេសនាម អំពីប្រៀបខ្លាំងសំខាន់ចំនួន២របស់់ខេត្ត គឺវិស័យចំណេះដឹងបច្ចេក
វិទ្យា និងខាង ភ័ស្តុភារកំពង់ផែសមុទ្រ។
រីឯខ្លួនវិញ លោក Le Manh Ha បានចាត់ទុកថា ទីក្រុងហូជីមិញមានបំណង សហប្រតិបត្តិការនិងសិក្សារៀនសូត្រនូវបទពិសោធន៍លើវិស័យរៀបចំផែនការ កំពង់ផែសមុទ្រនៅខេត្ត Flanders ខាងកើត។ លោក Le Manh Ha សង្ឈឹមថា
ភាគីទាំងពីរ នឹងជម្រុញបន្ថែមទៀតកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល
បច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាជីវៈសាស្រ្តជាដើម៕