តំបន់នានារបស់វៀតណាម-ឡាវ-ថៃអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ


តំបន់នានារបស់វៀតណាម-ឡាវ-ថៃអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ - ảnh 1
តំបន់នានារបស់វៀតណាម-ឡាវ-ថៃអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ (Image: VNA)

(VOVworld) – នាថ្ងៃទី ២ មេសា សន្និសីទសហប្រតិបត្តិការអភិវឌ្ឍន៍បណ្ដាតំបន់រាង វៀតណាមឡាវនិងថៃបានប្រព្រឹត្តទៅនៅខេត្ត Kon Tum (ភាគកណ្ដាលវៀតណាម)។
ថ្លែងមតិនៅទីនេះ អនុប្រធានខុទ្ទកាល័យក្រសួងវប្បធម៌កីឡានិងទេសចរណ៍
វៀតណាម លោក Ta Quy បានស្នើរឲ្យបណ្ដាខេត្តរបស់វៀតណាមឡាវនិងថៃត្រូវមាន យន្តការគោលនយោបាយល្អបំផុតសំរាប់វិនិយោគិនភ្ញៀវទេសចរណ៍ក្នុងកិច្ចសហ
ប្រតិបត្តិការនិងវិនិយោគចូលក្នុងវិស័យទេសចរណ៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីតភ្ជាប់
តំបន់នានាជាដើម។ សន្និសីទលើកនេះក៏ទទួលបានសេចក្តីថ្លែងការណ៍រួម Kon Tum
ដែល បង្ហាញពីការប្តេជ្ញាចិត្តហើយអះអាងនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត
ធ្វើសកម្មភាពគាំទ្រការផ្តើមគំនិតនៃខេត្ត Kon Tum តាមរយៈការចូលរួមនិងជំរុញ
“កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងបណ្ដាខេត្តចំណុះប្រទេសចំនួន​ ៣ ៖ វៀតណាម
-ឡាវ-ថៃ” ដាក់ឲ្យសកម្មភាពប្រកបដោយប្រសិទ្ធភាពរួមចំណែកពង្រឹងនិងពង្រីក
ទំនាក់ទំនងរវាង ប្រទេសទាំង ៣ ឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ