តំបន់នានាលើទូទាំងប្រទេសសកម្មអនុវត្តវិធានការទប់ទល់នឹងខ្យល់ព្យុះ Dianmu
|
ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung អញ្ជើញត្រួតពិនិត្យការងារទប់ទល់នឹងព្យុះ Dianmua |
(VOVworld)-យោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមនិយមមជ្ឈឹមគឺ នាវេលា
ម៉ោង៤ ថ្ងៃទី១៩សីហា ខ្យល់ព្យុះ Dianmua មានចំងាយពីឆ្នេរសមុទ្រ Hai Phong-
Ninh Binh ប្រហែល១៨០គីឡូមែត្របែកខាងកើត។ មានខ្យល់បោកបក់ខ្លាំងបំផុត
ក្នុងល្បឿនពី៧៥ដល់ទៅ៩០គីឡូម៉ែត្រក្នុង១ម៉ោង ។ពីឡូវដល់ថ្ងៃទី២០សីហា
បន្តមានភ្លៀងធ្លាក់ខ្លាំងលើទូទាំង ភាគខាងជើងនិងភាគកណ្តាលប៉ែកខាងជើង។
មុននោះ អញ្ជើញទៅត្រួតពិនិត្យការងារបង្ការនិងទប់ទល់នឹងព្យុះ Dianmu នៅខេត្ត
Nam Dinh នារសៀលថ្ងៃទី១៨សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Trinh Dinh Dung បានស្នើរឲ្យក្រុង ស្រុកនានារបស់ខេត្ត Nam Dinh ពិនិត្យ
មើលនិងមានវិធានការ ជម្លៀសប្រជាជនទៅដល់កន្លែងសុវត្ថិភាពមុននឹងព្យុះបក់
បោកដល់ដីគោក។ ក្នុងរសៀល ថ្ងៃដដែល ក្នុងការត្រួតពិនិត្យការងារបង្ការនិង
ទប់ទល់ព្យុះ Dianmu នៅខេត្ត Thai Binh លោក Trinh Dinh Dung បានសង្កត់ធ្ងន់
ថា ខេត្ត Thai Binh គប្បីធានាសុវត្ថិភាពសម្រាប់ ប្រជាជននិងមធ្យោបាយនេ
សាទ។លើសពីនេះទៅទៀត ខេត្តក៏ត្រូវមានវិធានការទប់ទល់ ជាមួយនឹងឧប្បត្តិ
ហេតុអំពីអគ្គិសនីផងដែរ។
ចំពោះមុខបម្រែបម្រួលយ៉ាងស្មុគ្រស្មាញរបស់ព្យុះ Dianmu នារសៀលថ្ងៃទី១៨សីហា
ខេត្ត Nghe An បានចាត់ក្រុមត្រួតពិនិត្យតាមតំបន់ដែលមានហានិភ័យកើតមានឡើង
ទឹក ជំនន់ ការរអិលបាក់ស្រុតដីនៅស្រុកព្រៃភ្នំទូទាំងខេត្ត៕