តំបន់ប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាមជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ
(VOVworld) - នារសៀលថ្ងៃទី២២ កក្កដា នៅទីក្រុង Can Tho ភាគខាងត្បូងវៀត
ណាម គណៈកម្មាធិការទទួលបន្ទុកតំបន់ប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាម
បានរៀប ចំសន្និសីទបូកសរុបឆមាសទី១និងអនុវត្តទិសដៅភារកិច្ចនាឆមាសទី២ឆ្នាំ
២០១៥។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមនិងជាប្រធានគណៈកម្មា
ធិការ ទទួលបន្ទុកតំបន់ប៉ែកខាងលិចភូមិភាគខាងត្បូងលោក Vu Van Ninh បាន
សង្កត់ ធ្ងន់ថា ក្នុងរយៈពេល៦ខែកន្លងទៅ ខេត្តក្រុងនានាក្នុងតំបន់ទទួលបាន
លទ្ធផល ដ៏សំខាន់ដោយមានការខំប្រឹងប្រែងជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
សុខុមាល ភាពសង្គម។
ស្ដីពីភារកិច្ចនាឆមាសទី២ លោក Vu Van Ninh បានសំណូមពរឲ្យខេត្តក្រុងក្នុង
តំបន់មានកិច្ចសហការជាមួយក្រសួង ស្ថាប័នមជ្ឈឹមនានាដើម្បីបន្តជំរុញខ្លាំងការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។មុនបង្អស់គឺរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ
ដោយតភ្ជាប់នឹងការកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រដោយនិរន្តភាព៕