តំបន់ប្រាសាទកោះកេររបស់កម្ពុជាត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌ពិភពលោក
(VOVWORLD) - កោះកេរ ឬចកហ្កាយ៉ារ ជាតំបន់ប្រាសាទដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១០ ហើយជាអតីតរាជធានីនៃអាណាចក្រខ្មែរបុរាណ ដែលមានទីតាំងនៅខេត្តព្រះវិហារ ភាគខាងជើងកម្ពុជា។
កោះកេរ ឬចកហ្កាយ៉ារ ជាប្រាសាទដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១០ (រូបថត៖ phnompenhpost.com) |
កាលពីម្សិលមិញ (ថ្ងៃទី ១៧ កញ្ញា) តំបន់ប្រាសាទកោះកេរនៅខេត្តព្រះវិហាររបស់កម្ពុជាត្រូវបាន ត្រូវបាន គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជី ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងសម័យប្រជុំដែលប្រព្រឹត្តិទៅនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីកម្ពុជាបានដាក់ពាក្យសុំចុះឈ្មោះចាប់ពីខែមករា ឆ្នាំ២០២១។
ដូច្នេះហើយនាបច្ចុប្បន្ន កម្ពុជាមានបេតិកភណ្ឌពិភពលោកចំនួន ១៣ រួមមានបេតិកភណ្ឌវប្បធម៌ពិភពលោកចំនួន ៤ បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ចំនួន ៦ និងបេតិកភណ្ឌឯកសារចំនួន ៣ នៃកម្មវិធីការចងចាំពិភពលោក។ កោះកេរ ឬចកហ្កាយ៉ារ ជាតំបន់ប្រាសាទដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១០ ហើយជាអតីតរាជធានីនៃអាណាចក្រខ្មែរបុរាណ ដែលមានទីតាំងនៅខេត្តព្រះវិហារ ភាគខាងជើងកម្ពុជា។ តំបន់ប្រាសាទនេះស្ថិតនៅចំកណ្តាលរវាងបេតិកភណ្ឌវប្បធម៌ពិភពលោកចំនួន ៣ ទៀតរបស់ប្រទេសកម្ពុជា គឺប្រាសាទព្រះវិហារ អង្គរវត្ត និងប្រាសាទសំបូរព្រៃគុក៕