តំបន់ភាគកណ្តាលវៀតណាមជំនះនូវផលវិបាកបណ្តាមកពីទឹកជំនន់ផងនិងទប់ទល់ជាមួយព្យុះ Molave ផង
(VOVWORLD) - ដើម្បីទប់ទល់នឹងព្យុះ Molave ការិយាល័យអចិន្ត្រៃយ៍គណៈកម្មា ធិការមជ្ឈឹមដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយបានស្នើខេត្តនិងទីក្រុងនៅតាមឆ្នេរត្រូវ ធានាសុវត្ថិភាពដល់នាវានេសាទ ត្រៀមរៀបចំកម្លាំងដើម្បីការពារទ្រព្យសម្បត្តិ និងជួយប្រជាជនមានកន្លែងជ្រកផងដែរ។
ប្រជាជនបោសសំអាតផ្លូវថ្នល់ក្រោយខ្យល់ព្យុះទឹកជំនន់ |
យោងតាមស្ថិតិ របស់គណៈកម្មាធិ ការមជ្ឈឹមគ្រប់គ្រងការបង្ការ និងប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយ ថា គិតដល់យប់ថ្ងៃទី ២៥ ខែតុលានេះ មានមនុស្ស នៅភាគកណ្តាលវៀត ណាមចំនួន ១៣០ នាក់ត្រូវស្លាប់ មនុស្សចំនួន ១៨ នាក់បាត់ខ្លួន បន្ទាប់ពីរយៈពេល ៣សប្តាហ៍កើតឡើងទឹកជំនន់ជាប្រវត្តិសាស្ត្រ។ បន្ទាប់ពីទឹកជំនន់ស្រកអស់ មានផ្ទះសម្បែងរាប់ពាន់ខ្នង នៅតែរងការ លិចលង់និងខូចខាត ផលដំណាំរាប់ម៉ឺនហិកតាត្រូវបានបំផ្លាញខូចខាតយ៉ាងដំណំ។
ខេត្ត Quang Binh បានប្រមូលកម្លាំងអតិបរិមាទាំងយប់ទាំងថ្ងៃ ដើម្បីជំនះលើការបាក់ដីរាប់រយកន្លែង ជាពិសេសនៅតាមផ្លូវជាតិនានា ហើយឃុំជាច្រើនក្នុងខេត្តនៅតែផ្តាច់ទំនាក់ទំនងពីខាងក្រៅ។
ភ្លៀងធ្លាក់ខ្លាំងក៏បណ្តាលឱ្យការស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅឯរោងចក្រវារីអគ្គិសនី Rao Trang ៣ ខេត្ត Thua Thien - Hue ត្រូវបានបញ្ឈប់ពីរសៀលថ្ងៃទី ២៥ ខែតុលា។ នៅកន្លែងកើតហេតុ នៅតែមានដីនិងថ្មរាប់រយម៉ែត្រគូប ដែលត្រូវការជីកគាស់ផងដែរ។
ដើម្បីទប់ទល់នឹងព្យុះ Molave ការិយាល័យអចិន្ត្រៃយ៍គណៈកម្មាធិការមជ្ឈឹមដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយបានស្នើខេត្តនិងទីក្រុងនៅតាមឆ្នេរត្រូវ ធានាសុវត្ថិភាពដល់នាវានេសាទ ត្រៀមរៀបចំកម្លាំងដើម្បីការពារទ្រព្យសម្បត្តិ និងជួយប្រជាជនមានកន្លែងជ្រកផងដែរ៕