តំបន់​លេខ​ ៤ ​កងទ័ពជើងទឹក នាំយក​​អំណោយបុណ្យ​តេតទៅកាន់​កោះ​ Truong Sa

(VOVWORLD) - នារសៀលថ្ងៃទី៣ ខែមករា នៅកំពង់ផែយោធា Cam Ranh បញ្ជាការដ្ឋានតំបន់លេខ ៤ កងទ័ពជើងទឹកវៀតណាម បានរៀបចំការដឹកជញ្ជូនអំណោយបុណ្យតេត និងទៅសាកសួរសុខទុក្ខក្នុងឱកាសបុណ្យតេតប្រពៃណី ឆ្នាំរោង ឆស័ក ២០២៤ ដល់នាយទាហាន យុទ្ធជន និងប្រជាជនដែលកំពុងធ្វើការនិងរស់នៅលើប្រជុំកោះ Truong Sa។ 
តំបន់​លេខ​ ៤ ​កងទ័ពជើងទឹក នាំយក​​អំណោយបុណ្យ​តេតទៅកាន់​កោះ​ Truong Sa - ảnh 1បញ្ជាការដ្ឋានតំបន់លេខ ៤ កងទ័ពជើងទឹកវៀតណាម រៀបចំការដឹកជញ្ជូនអំណោយបុណ្យតេត និងទៅសាកសួរសុខទុក្ខក្នុងឱកាសបុណ្យតេតប្រពៃណី ដល់កម្មាភិបាល យុទ្ធជន និងប្រជាជនដែលកំពុងធ្វើការនិងរស់នៅលើប្រជុំកោះ Truong Sa។ 

សកម្មភាពបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋ ក្រសួងការពារប្រទេស និងកងទ័ពជើងទឹក; គឺជាមនោសញ្ចេតនា ទំនួលខុសត្រូវ និងទឹកចិត្តរបស់បណ្ដាស្ថាប័ន អង្គភាពអាជីវកម្ម បុគ្គល និងអង្គការនានាលើទូទាំងប្រទេស ដែលកំពុងឆ្ពោះទៅ Truong Sa រួបរួមគ្នាក្នុងបុព្វហេតុការពារកោះសមុទ្រនៃមាតុភូមិ; រួមដៃគ្នាថែទាំជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីឲ្យកាន់តែគ្រប់គ្រាន់សម្រាប់កម្មាភិបាល យុទ្ធជន និងប្រជាជនលើកោះនានាក្នុងស្រុកកោះ Truong Sa។

អំណោយបុណ្យតេតឆ្នាំនេះ ក្រៅពីម្ហូបអាហារពិសេសក្នុងបុណ្យតេត ក្រុមការងារក៏បាននាំយកនូវដើមឈើលម្អ ផ្កាស្រស់ និងសម្ភារៈតុបតែងជាច្រើនប្រភេទ ដោយគោលបំណងថា ប្រជាជន នាយទាហាន និងយុទ្ធជននៅលើកោះនឹងចូលរួមអំណរសាទរបុណ្យតេតបានយ៉ាងពេញលេញ ទាំងខាងសម្ភារៈ និងស្មារតីជាមួយប្រទេសទាំងមូល។ លោកវរសេនីយ៍ឯក Le Dinh Hai មេបញ្ជាការរងកងពលតូចលេខ១៤៦ ប្រធានគណៈកម្មាធិការប្រជាជនស្រុកកោះ Truong Sa (ខេត្ត Khanh Hoa) បានឲ្យដឹងថា៖ “យើងប្រគល់ទំនិញជូនកម្មាភិបាល យុទ្ធជន និងប្រជាជននៅ Truong Sa ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ផ្ញើដោយផ្ទាល់នូវមនោសសញ្ចេតនាពីដីគោកទៅកាន់ Truong Sa។ ស្មារតីគឺថាដីគោកនាំយកមនោសញ្ចេតនាទៅកាន់ Truong Sa  ហើយ Truong Sa ផ្ញើរជំនឿជាក់មកដីគោកវិញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ