តំបន់វាលទំនាបទន្លេ Cuu Long ជំរុញកម្មវិធីពន្លឿនការវិនិយោគក្នុងជប៉ុន
(VOVworld) - នាព្រឹកថ្ងៃទី២៦ កញ្ញា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម គណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាងលិចបានសហការជាមួយក្រសួងផែន
ការនិងវិនិយោគវៀតណាម និងគណៈកម្មាធិការប្រជាជននៃបណ្ដាខេត្តនៅតំបន់
វាលទំនាបទន្លេ Cuu Long បានរៀបចំសន្និសីទអំពីវិធានការពន្លឿនការវិនិយោគក្នុង
វិស័យកសិកម្មចូលក្នុងជប៉ុន។នៅទីនេះ បណ្ដាដំណាងបានឯកភាពចាត់ទុកថា បើ
ទោះបីតំបន់វាលទំនាបទន្លេ Cuu Long មានសក្ដានុភាពឧត្តមភាពជាច្រើនក្នុងការ
អភិវឌ្ឍន៍កសិកម្ម ប៉ុន្តែការទាក់ទាញប្រភពទុនវិនិយោគពីបរទេសចូលតំបន់នេះ
នៅមានកម្រិត។ដោយហេតុនេះ នាពេលខាងមុខ បណ្ដាខេត្តនៅតំបន់ ត្រូវជ្រើស
រើសអង្គភាពអាជីវកម្ម ដែលមានគម្រោងធំៗអំពីដីធ្លី ការចញ្ចឹម កែច្នៃជលផល
ដើម្បីឧទ្ទេសនាមនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការ សំដៅ
ពង្រីកឧត្តមភាពនៃផលិតផលនៅតំបន់។
|
តំបន់វាលទំនាបទន្លេ Cuu Long មានសក្ដានុភាព ឧត្តមភាពជាច្រើនក្នុងការអភិវឌ្ឍន៍កសិកម្ម |
នាបច្ចុប្បន្ន នៅទូទាំងតំបន់វាលទំនាបទន្លេ Cuu Long មានគម្រោងការណ៍របស់
ជប៉ុនចំនួន៩១គម្រោង ដែលក្នុងនោះមានតែ៦គម្រោងវិនិយោគក្នុងវិស័យកសិ
កម្មប៉ុណ្ណោះ។ដោយហេតុនេះ កិច្ចសហប្រតិបតិ្តការពន្លឿនការវិនិយោគ នាពេល
ខាងមុខ គឺជាឱកាសល្អសំរាប់បណ្ដាខេត្តនៅ តំបន់អភិវឌ្ឍន៍វិស័យកសិកម្មនិង
ជលផល៕