តំបន់សមុទ្រ Hoang Sa ជាកន្លែងនេសាទប្រពៃណីរបស់អ្នកនេសាទវៀតណាម

តំបន់សមុទ្រ Hoang Sa ជាកន្លែងនេសាទប្រពៃណីរបស់អ្នកនេសាទវៀតណាម - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Hai Binh


(VOVworld)-ក្នុងបទឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មានដែលទាក់ទិនដល់ ប្រតិកម្មរបស់វៀតណាម ចំពោះសេចក្តីសម្រេចដោយ​ឯកតោភាគីហាមនេសាទ ត្រីរបស់ចិននៅតំបន់សមុទ្រ Hoang Sa ចំណុះអធិបតេយ្យភាពរបស់វៀតណាម ក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី២១ឧសភា នៅទីក្រុងហាណូយ អ្នកនាំ
ពាក្យ ក្រសួងការបរទេសវៀតណាម Le Hai Binh បានសង្កត់ធ្ងន់ថា៖“Hoang Sa ជាផ្នែកទឹកដី១ដែលមិនអាចផ្តាច់ចេញបានរបស់វៀតណាម។ តំបន់សមុទ្រ
នេះជាទីកន្លែងនេសាទត្រីប្រពៃណីរបស់អ្នកនេសាទត្រីតាំងពី​យូរយារណាស់
មកហើយ។ បណ្តាស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមនឹង បង្កើនការគ្រប់
គ្រងនិងឃ្លាំមើលសកម្មភាពធ្វើអាជីវកម្មនេសាទត្រីចំណុះតំបន់ សមុទ្ររបស់
វៀតណាម ដើម្បីដោះស្រាយទាន់ពេលវេលារាល់រឿងហេតុកើតមានឡើង”។

        ក៏ក្នុងសន្និសីទកាសែតនេះដែរ លោក Le Hai Binh ក៏បានជូនដំណឹងអំពី វិធានការគាំពាពលរដ្ឋចំពោះជនវៀតណាមដែលត្រូវភាគីម៉ាឡេស៊ីចាប់ខ្លួន។
“តាមរបាយការណ៍ពីស្ថានទូតវៀតណាមប្រចំានៅម៉ាឡេស៊ីថា បណ្តាពលរដ្ឋ វៀតណាមត្រូវជាប់ឃុំខ្លួននៅមាឡេស៊ី គឺដោយសារពលរដ្ឋទាំងនេះរំលោភ ទៅលើច្បាប់នៃប្រទេសនេះ។ ស្ថានទូតវៀតណាមនៅម៉ាឡេស៊ី កំពុងដំណើ

ការរាល់វិធានការគាំពាពលរដ្ឋក្នុងករណីចាំបាច់”។
ក៏នៅសន្និសីទកាសែតនេះដែរ លោក Le Hai Binh បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៤ដល់២៩ឧសភាខាងមុខនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នឹងទៅបំពេញទស្សនកិច្ចនៅថៃនិងម៉ីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចនៅថៃបឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ដល់២៦ឧសភា។ បន្ទាប់នោះចាប់ពីថ្ងៃទី២៧ដល់២៩ឧសភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh នឹងទៅកាន់ប្រទេសម៉ីយ៉ាន់ម៉ាធ្វើសហអធិបតីសម័យប្រជុំលើកទី៨គណៈកម្មាធិការចំរុះវៀតណាម-ម៉ីយ៉ាន់ម៉ាស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវប្បធម៍និងបច្ចេកទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ