តំបន់ហ្គាហ្សាខាងជើងបន្តរងការវាយប្រហារ

(VOVWORLD) - ទីភ្នាក់ងារសុខាភិបាលប៉ាឡេស្ទីន នាថ្ងៃទី ១២ ខែតុលា បានប្រកាសថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្គាហ្សាបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៩ នាក់បានស្លាប់             ខណៈដែលកងទ័ពជើងគោករបស់អ៊ីស្រាអែលបានបន្តស្បុកចូលជំរុំជនភៀសខ្លួន Jabalia និងទីប្រជុំជនចំនួនពីរគឺ Beit Hanoun និង Beit Lahiya ដែលជាទីជម្រករបស់មនុស្សរាប់ពាន់នាក់។  

ទីភ្នាក់ងារសុខាភិបាលប៉ាឡេស្ទីនបានប៉ាន់ប្រមាណចំនួនអ្នកស្លាប់នៅ Jabalia ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក មានប្រហែល ១៥០នាក់។  ក្នុងពេលជាមួយគ្នានោះ បើយោងតាមកងកម្លាំងហាម៉ាស ការវាយប្រហាររបស់អ៊ីស្រាអែលលើជនស៊ីវិលគឺសំដៅដាក់ទណ្ឌកម្មលើប្រជាជននៅ Jabalia ដែលបានបដិសេធមិនផ្លាស់ទីលំនៅ។

តំបន់ហ្គាហ្សាខាងជើងបន្តរងការវាយប្រហារ - ảnh 1ប្រជាជនទទួលបានជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា។ រូបថត៖ AFP/TTXVN

រីឯខ្លួនវិញ កងទ័ពអ៊ីស្រាអែលបានប្រកាសថា យុទ្ធនាការរបស់ខ្លួននៅភាគខាងជើងតំបន់ហ្គាហ្សា កាលពីមួយសប្តាហ៍មុនបានកម្ទេចជនឧទ្ទាមរាប់សិបនាក់នៅ Jabalia និងតំបន់ជុំវិញ ហើយបានរកឃើញអាវុធ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាស ប៉ុន្តែពួកគេបានបដិសេធមិនធ្វើការវាយប្រហារលើជនស៊ីវិលនោះឡើយ៕    


ប្រតិកម្មទៅវិញ

ផ្សេងៗ