តំបន់ហ្គាហ្សាវិលត្រឡប់មករកភាពសុខសាន្តឡើងវិញ

(VOVWORLD) - តំបន់ហ្គាហ្សាកំពុងវិលត្រឡប់មករកភាពសុខសាន្តឡើងវិញ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែលនិងចលនាហាម៉ាសចាប់ផ្តើមមានសុពលភាព កាលពីថ្ងៃទី២១ខែឧសភា ក្រោយរយៈពេល ១១ថ្ងៃ នៃការផ្ទុះឡើងជម្លោះដ៏តានតឹង។ 
តំបន់ហ្គាហ្សាវិលត្រឡប់មករកភាពសុខសាន្តឡើងវិញ - ảnh 1ទីតាំងកម្សាន្តមួយកន្លែងសម្រាប់កុមារនៅ Tel Aviv នាថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២១ (រូបថតៈ TTXVN)

តាមការកត់សម្គាល់របស់ការិយាល័យសម្របសម្រួលបណ្ដាបញ្ហាមនុស្សធម៌នៃអង្គការសហប្រជាជាតិ(OCHA) នៅថ្ងៃទី២៥ ខែឧសភា បានឲ្យដឹងថា ជីវភាពរស់នៅ កំពុងស្តារឡើងវិញនៅតំបន់ហ្គាហ្សា ដែលបានគ្រប់គ្រងដោយចលនាហាម៉ាស។ ការិយាល័យ OCHA បានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតនោះ គឺថាភាគីទាំងអស់ត្រូវខិតខំប្រឹងប្រែងដើម្បីរក្សាឲ្យបានបទឈប់បាញ់នេះ។

យោងតាមការិយាល័យ OCHA បានឲ្យដឹងថា ក្នុងរយៈពេល១១ថ្ងៃកើតមានឡើងជម្លោះ យ៉ាង ហោចណាស់មានប្រជាជនប៉ាឡែស្ទីនចំនួន២៣០នាក់នៅតំបន់ហ្គាហ្សា ក្នុងនោះមានទាំងកុមារ ផង បានស្លាប់បាត់បង់ជីវិត ដោយការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែល និងប្រជាជនអ៊ីស្រាអែល១២នាក់បានស្លាប់ដោយសារការបាញ់ផ្លោងរ៉ុក្កែត ពីតំបន់ហ្គាហ្សា។ ការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលបណ្តាលឲ្យមនុស្ស ៦០០០ នាក់ បាត់បង់លំនៅដ្ឋាន ហើយមនុស្ស ៨០០.០០០ នាក់នៅតំបន់ហ្គាហ្សាគ្មានទឹកស្អាតសម្រាប់ប្រើប្រាស់។ អេស្ស៊ីបបានសន្យាជួយឧបត្ថម្ភប្រាក់ចំនួន ៥០០លានដុល្លារ ក្នុងការកសាងតំបន់ហ្គាហ្សាឡើងវិញ។ ក្នុងពេលជាមួយគ្នានោះអង្គការសហប្រជាជាតិបានបើកចំណាយ ១៨,៥លានដុល្លារដើម្បីផ្តល់ជំនួយមនុស្សធម៌នៅតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ