តំបន់អង្គទូតក្នុងរដ្ឋធានីស៊ីរី រងការវាយប្រហារ - អ៊ីស្រាអែលប្រកាសថា ជិតឈានទៅកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហេសបូឡា

(VOVWORLD) - យោងតាម SANA ការវាយប្រហារនេះត្រូវបានធ្វើ ឡើងដោយប្រទេសអ៊ីស្រាអែល។ ទោះជាយ៉ាងនេះក្ដី អ៊ីស្រាអែលមិនទាន់ធ្វើអត្ថា ធិប្បាយលើព័ត៌មាននេះនៅឡើយទេ។
តំបន់អង្គទូតក្នុងរដ្ឋធានីស៊ីរី រងការវាយប្រហារ - អ៊ីស្រាអែលប្រកាសថា ជិតឈានទៅកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហេសបូឡា - ảnh 1គំនរបែកបាក់ក្រោយការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤។ (រូបថត៖ THX/TTXVN)
ទីភ្នាក់ងារសារព័ត៌មាន SANA របស់ប្រទេសស៊ីរី កាលពីថ្ងៃទី ១៤ វិច្ឆិកា បាន រាយការណ៍ថា តំបន់ខ័ណ្ឌ Mazzeh ក្នុងរដ្ឋធានី Damascus របស់ប្រទេសនេះ ដែល ប្រមូលផ្ដុំអគារស្ថានទូត ទីស្នាក់ការសន្តិសុខជាច្រើន និងការិយាល័យតំណាងអង្គការ សហប្រជាជាតិ ត្រូវបានគេវាយប្រហារ។ មនុស្សយ៉ាងហោចណាស់ ១៥ នាក់បាន ស្លាប់នៅក្នុងការវាយប្រហារនេះ។ យោងតាម SANA ការវាយប្រហារនេះត្រូវបានធ្វើ ឡើងដោយប្រទេសអ៊ីស្រាអែល។ ទោះជាយ៉ាងនេះក្ដី អ៊ីស្រាអែលមិនទាន់ធ្វើអត្ថា ធិប្បាយលើព័ត៌មាននេះនៅឡើយទេ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពអ៊ីស្រាអែលនៅថ្ងៃដដែល បានវាយប្រហារតាម ផ្លូវអាកាសទៅលើគោលដៅប្រហែល ៣០ នៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី Beirut ប្រទេសលីបង់។ កងទ័ពអ៊ីស្រាអែលបានប្រកាសថា ការវាយប្រហារទាំងនេះគឺសំដៅបំផ្លាញ និងធ្វើឲ្យចុះខ្សោយសមត្ថភាពយោធារបស់ក្រុមប្រដាប់អាវុធ ហេសបូឡា នៅលីបង់។មុននឹងធ្វើការវាយប្រហារតាមផ្លូវអាកាសទាំងនេះ កងទ័ពអ៊ីស្រាអែលបាន ប្រកាសផែនទីអគារដែលត្រូវវាយប្រហារ ហើយបានសំណូមពរឲ្យប្រជាជនចាក ចេញពីអគារទាំងនោះឱ្យបានឆាប់។
នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែល លោក Eli Cohen បាននិយាយថា ប្រទេស នេះកំពុងឈានទៅរកកិច្ចព្រមព្រៀងបញ្ឈប់ជម្លោះជាមួយក្រុមហេសបូឡា។ លោក រដ្ឋមន្ត្រី Eli Cohen បាននិយាយថែមទៀតថា ចំណុចសំខាន់នៅក្នុងកិច្ចព្រមព្រៀងនេះ គឺថា អ៊ីស្រាអែលចង់មានការធានាថា ប្រទេសនេះនៅតែមានសិទ្ធិធ្វើសកម្មភាពដោយ សេរី ប្រសិនបើក្រុមហេសបូឡា វិលត្រឡប់ទៅតំបន់ព្រំដែនវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ