តភ្ជាប់ទីក្រុងដាណាំងជាមួយសហភាពអឺរ៉ុប (EU)
(VOVWORLD) - ទីក្រុងដាណាំងជាតំបន់ដែលមានទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកនានារបស់ EU ជាពិសេសគឺលើវិស័យនាំចេញនាំចូល។ ក្នុងឆ្នាំ២០១៩និងឆ្នាំ២០២០ ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាលនៃប្រទេសជា សមាជិក EU បានផ្ដល់ជំនួយជាង២៧,៦ ពាន់លានដុងជូនចំដល់ទីក្រុង ដាណាំងសម្រាប់អនុវត្តគម្រោងការណ៍និងកម្មវិធីចំនួន២១។
ក្នុងឱកាសដំណើរទស្សនកិច្ចរបស់ស្ថានបេសកកម្មនៃសហភាពអឺរ៉ុបប្រចាំវៀតណាម នៅទីក្រុងដាណាំង នាថ្ងៃទី២៦ វិច្ឆិកា ថ្នាក់ដឹកនាំទីក្រុងនិងសហភាពអឺរ៉ុប (EU) បានរៀបចំ “កិច្ចសន្ទនាតភ្ជាប់ទីក្រុងដាណាំងជាមួយ EU”។
ទិដ្ឋភាពទូទៅនៃកិច្ចសន្ទនា។ (រូបថត៖ baodautu.vn) |
ទីក្រុងដាណាំងជាតំបន់ដែលមានទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកនានារបស់ EU ជាពិសេសគឺលើវិស័យនាំចេញនាំចូល។ ក្នុងឆ្នាំ២០១៩និងឆ្នាំ២០២០ ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាលនៃប្រទេសជា សមាជិក EU បានផ្ដល់ជំនួយជាង២៧,៦ពាន់លានដុងជូនចំដល់ទីក្រុង ដាណាំងសម្រាប់អនុវត្តគម្រោងការណ៍និងកម្មវិធីចំនួន២១។ លោក Huynh Duc Tho ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដណាំងបានចាត់ទុកថា ដំណើរទស្សនកិច្ចលើកនេះ ជាឱកាសដើម្បីទីក្រុងដាណាំងបង្កើនការផ្សព្វ ផ្សាយអំពីរូបភាព ក៏ដូចជាជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងដាណាំង ជាមួយតំបន់នានានៃប្រទេសជាសមាជិក EU។ លោក Huynh Duc Tho បានឲ្យដឹងថែមទៀតថា៖
“ទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងដាណាំងជាមួយតំបន់នានា របស់ EU បានផ្ដោតទៅលើកម្មវិធី គម្រោងការណ៍ជាក់ស្ដែងមួយចំនួនដូច ជា៖ បរិស្ថាន ការចាប់ផ្ដើមអាជីវកម្ម ការផ្លាស់ប្ដូរថ្មីប្រកបដោយភាព ច្នៃប្រឌិត ទីក្រុងឆ្លាតវៃ និងការគ្រប់គ្រងនគរ។ អឺរ៉ុបក៏ជាទីផ្សារនាំចេញ ដ៏សំខាន់របស់ទីក្រុងដាណាំងផងដែរ”។
នៅកិច្ចសន្ទនានេះដែរ ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្ម EU ប្រចាំវៀតណាម លោក Giorgio Aliberti និងឯកអគ្គរដ្ឋទូតនៃប្រទេសជា សមាជិក EU ផ្សេងៗទៀតបានសម្ដែងនូវការប្ដេជ្ញាចិត្តជំរុញកិច្ចសហ ប្រតិបត្តិការរវាងទីក្រុងដាណាំងជាមួយតំបន់នានារបស់ EU។ ភាគី EU ក៏មានបំណងចង់ឲ្យទីក្រុងបន្តកែលម្អបរិយាកាសវិនិយោគ ហេដ្ឋារចនា សម្ព័ន្ធ បង្កលក្ខណៈងាយស្រួលសម្រប់វិនិយោគិននិងសហគ្រាស EU មកធ្វើ អាជីវកម្មនៅទីក្រុងដាណាំងលើវិស័យកំណើនបៃតង ទីក្រុងឆ្លាតវៃ ការ ផ្ទេរប្ដូរឌីជីថល បច្ចេកវិទ្យាខ្ពស់ និងការបង្ការទប់ទល់នឹងការប្រែប្រួល អាកាសធាតុ៕