តភ្ជាប់ទេសចរណ៍រវាងខេត្ត Ninh Thuan ជាមួយឥណ្ឌា
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែឧសភា នៅទីក្រុង Phan Rang - Thap Cham គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan និងស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញបានជួបសន្ទនាជាមួយគណៈប្រតិភូ Famtrip នៃអាជីវកម្មទេសចរណ៍រវាងខេត្ត Ninh Thuan និងប្រទេសឥណ្ឌា។
សកម្មភាព Trecking នៅសួនឧទ្យានជាតិ Nui Chua។ រូបថត៖ VNA |
ក្នុងជំនួបនេះ លោកស្រី Pham Thi Thanh Huong អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ninh Thuan បានឧទ្ទេសនាមដល់គណៈប្រតិភូឥណ្ឌាអំពីសក្តានុពល គុណសម្បត្តិ និងទិសដៅអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត។ តាមនោះ ខេត្ត Ninh Thuan ខិតខំទាក់ទាញភ្ញៀវទេសចរចំនួន ៣,៥ លាននាក់នៅឆ្នាំ ២០២៥ ហើយរហូតដល់ឆ្នាំ២០៣០ ប្រែក្លាយទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ ជាមួយនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព; ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញពិសេស ដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់។ ក្នុងដំណាក់កាលខាងមុខ ខេត្តNinh Thuan ខិតខំទទួលភ្ញៀវទេសចរណ៍ចំនួន ៦ លាននាក់។
រីឯខ្លួនវិញ លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញ បានវាយតម្លៃខ្ពស់ចំពោះសក្តានុពល គុណសម្បត្តិ ក៏ដូចជាការតម្រង់ទិសសម្រាប់ការអភិវឌ្ឍទេសចរណ៍ខេត្ត Ninh Thuan។ លោក Madan Mohan Sethi មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ទេសចរណ៍រវាងឥណ្ឌា-វៀតណាមនិយាយរួម និងជាមួយខេត្ត Ninh Thuan និយាយដោយឡែក ជាមួយស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញធ្វើជាស្ពានតភ្ជាប់ ផ្តល់ព័ត៌មានសម្រាប់អាជីវកម្មទេសចរណ៍ឥណ្ឌាបានស្គាល់ដល់ខេត្ត Ninh Thuan និងរួមគ្នាវិនិយោគនិងអភិវឌ្ឍន៍ខេត្តក្នុងប៉ុន្មានឆ្នាំខាងមុខ៕