តភ្ជាប់ទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ជាមួយរបៀបវារៈឆ្នាំ ២០៣០
(VOVWORLD) - នាថ្ងៃទី ២៥ តុលា គណៈកម្មាធិការបណ្ដាបញ្ហាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គណៈកម្មាធិការទី ២) ចំណុះមហាសន្និបាត អ.ស.ប. នីតិកាលទី ៧២ បានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍប៍របស់ អ.ស.ប.។
តភ្ជាប់ទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ជាមួយរបៀបវារៈឆ្នាំ ២០៣០ |
(VOVworld) – នាថ្ងៃទី ២៥ តុលា គណៈកម្មាធិការបណ្ដាបញ្ហាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គណៈកម្មាធិការទី ២) ចំណុះមហាសន្និបាត អ.ស.ប. នីតិកាលទី ៧២ បានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍប៍របស់ អ.ស.ប.។ ថ្លែងមតិតាងនាមឲ្យបណ្ដាប្រទេស អាស៊ាន ប្រធានគណៈប្រតិភូមិវៀតណាមប្រចាំនៅ អ.ស.ប. ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានវាយតំលៃខ្ពស់ចំពោះតួនាទីក៏ដូចជាការជួយឧបត្ថម្ភរបស់ អ.ស.ប. ក្នុងសកម្មភាពអភិវឌ្ឍន៍ប្រទេសនានា ព្រមទាំង លើកឡើងការផ្តើមគំនិត សកម្មភាព របស់អាស៊ានក្នុងឆ្នាំ ២០១៧ សំដៅជំរុញការជួយឧបត្ថម្ភជាមួយគ្នារវាងទស្សនៈវិស័យ សហគមន៍អាស៊ានឆ្នាំ ២០២៥ និងរបៀបវារៈឆ្នាំ ២០៣០។ វិស័យសំខាន់ៗដែលនឹង ត្រូវបានជំរុញរួមមាន៖ ការកាត់បន្ថយភាពក្រីក្រ ការកសាងសមត្ថភាពទប់ទល់នឹង គ្រោះធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម-ប្រើប្រាស់និរន្តរភាពនិងការគ្រប់គ្រង និរន្តរភាពបណ្ដាប្រភពធនធានធម្មជាតិ។ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga បានអំពាវនាវបង្កើនសមត្ថភាពកែទម្រង់ប្រព័ន្ធអភិវឌ្ឍន៍ អ.ស.ប. តាមទិសជំរុញ កិច្ចសហការរវាងបណ្តាស្ថាប័ននៃ អ.ស.ប. ដោយឈរលើអាទិភាពនៃប្រទេសនីមួយៗ ជំរុញសកម្មភាពឲ្យសមស្របជាមួយសមត្ថភាពប្រទេសជាតិហើយលើកកំពស់ប្រសិទ្ធ ភាពសកម្មភាពនៃអ្នកសម្របសម្រួលអចិន្ត្រៃយ៍។ តាងនាមអាស៊ាន លោកស្រី Nguyen Phuong Nga បានអំពាវនាវឲ្យ អ.ស.ប. ក៏ដូចជា ប្រទេសជាសមាជិកនានានៃ អង្គការពហុភាគីនេះបន្តគាំទ្រកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការត្រីភាគី៕