តភ្ជាប់​ធុរកិច្ច​វៀតណាមនិងដាណឺម៉ាក ដើម្បី​ដាក់ពង្រាយគម្រោងថាមពលកកើតឡើងវិញ

(VOVWORLD) - នាថ្ងៃទី ១៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Tran Hong Ha បានទទួលជួបភារធារីស្ថានទូតដាណឺម៉ាកប្រចាំនៅវៀតណាមលោកស្រី Mette Ekeroth និងលោក Anders Runevad ប្រធានក្រុមហ៊ុន Vestas។

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានវាយតម្លៃថា ដាណឺម៉ាកគឺជាដៃគូដែលមានបទពិសោធន៍ និងមានប្រៀបខ្លាំងជាច្រើនក្នុងវិស័យបច្ចេកវិទ្យានិងហិរញ្ញវត្ថុ ដូច្នេះលោកបានស្នើឱ្យដាណឺម៉ាកជួយឧបត្ថម្ភឧបករណ៍ អ្នកជំនាញ បច្ចេកវិជ្ជា ដំណោះស្រាយដល់វៀតណាម ដើម្បីសុក្រឹត្យការអនុវត្តន៍ផែនការថាមពលលេខ ៨ ; ដាក់ពង្រាយគំនិតផ្តួចផ្តើមដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចបៃតង បំពេញប្រព័ន្ធច្បាប់ស្តីពីអគ្គិសនី ថាមពល សេដ្ឋកិច្ចវិលជុំ និងទីផ្សារកាបូន។

តភ្ជាប់​ធុរកិច្ច​វៀតណាមនិងដាណឺម៉ាក ដើម្បី​ដាក់ពង្រាយគម្រោងថាមពលកកើតឡើងវិញ - ảnh 1ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានទទួលជួបលោកស្រី Mette Ekeroth ភារធារីនៃស្ថានទូតដាណឺម៉ាកប្រចាំនៅវៀតណាម។ រូបថត៖ Van Diep/TTXVN

ភារធារីនៃស្ថានទូតដាណឺម៉ាកប្រចាំនៅវៀតណាម លោកស្រី Mette Ekeroth បានអះអាងថា ជាមួយនឹងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្របៃតងរវាងប្រទេសទាំងពីរកាលពីចុងឆ្នាំមុន ដាណឺម៉ាកបានប្តេជ្ញាជួយវៀតណាមអំពីអ្នកជំនាញ និងបច្ចេកទេសដើម្បីជួយវៀតណាមបង្កើតរបាយការណ៍យថាទស្សន៍ថាមពល សំដៅអនុវត្តផែនការថាមពលលេខ ៨ ឱ្យបានឆាប់ជាមួយនឹងការសន្យាក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ។

ដោយវាយតំលៃខ្ពស់ចំពោះអាទិភាពនៃការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញក្នុងផែនការថាមពលលេខ ៨ ប្រធានក្រុមហ៊ុន Vestas Group លោក Anders Runevad បានឲ្យដឹងថា ក្រុមហ៊ុនបានបង្កើតអាជីវកម្មនៅវៀតណាម ដោយបានដំឡើងទួរប៊ីនថាមពលខ្យល់ប្រមាណ ១៤០០ មេហ្គាវ៉ាត់ សំដៅរួមចំណែកធ្វើឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មថាមពលកកើតឡើងវិញក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ