តភ្ជាប់បច្ចេកទេសយន្តការច្រកទ្វាជាតិតែមួយបំរើសមាហរណកម្មដំបន់
(VOVWORLD) /  
|
ពិធីបើកសម្ភោធន៍ការតភ្ជាប់បច្ចេកទេសរវាងបណ្ដាក្រសួងផ្នែកបំរើយន្តការច្រកទ្វាជាតិតែមួយ (VPG) |
Vovworld-ពិធីបើកសម្ភោធន៍ការតភ្ជាប់បច្ចេកទេសរវាងបណ្ដាក្រសួងផ្នែកបំរើ
យន្តការច្រកទ្វាជាតិតែមួយបានប្រព្រឹត្តទៅនាថ្ងៃទី២៦កុម្ភៈនៅទីក្រុងហាណូយ
ប្រទេសវៀតណាម។ នេះជាព្រឹត្តិការណ៍គូសសញ្ញាការបញ្ចប់ដំណាក់កាលទី១
អនុវត្តសេចក្តីសំរេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលស្ដីអំពីការអនុវត្តពិសោធន៍
យន្តការគយច្រកទ្វាជាតិតែមួយ។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Vu Van Ninh បានរំលឹកក្រសួងផ្នែកទាក់ទិននានាបន្តពិនិត្យដើម្បីកំណែទម្រង់
ងាយសម្រួលបែបបទរដ្ឋបាលដែលទាក់ទិនដល់យន្តការច្រកទ្វាជាតិតែមួយ។
ឧបនាយករដ្ឋមន្ត្រីក៏សំណូមពរក្រសួងផ្នែកសហការជិតស្និទ្ធក្នុងការកំណត់បទដ្ឋាន
រួមអំពីកសាងមូលដ្ឋានទិន្នន័យបែបបទរដ្ឋបាលបំរើឲ្យសមាហរណកម្មដំបន់អាស៊ាននិងដំបន់ពាណិជ្ជកម្មសេរីជាច្រើនដែលវៀតណាមកំពុងចរចារចុះហត្ថលេខា៕
-VOVWORLD