តភ្ជាប់បណ្ដាសហគ្រាសចាប់ផ្តើមអាជីពរបស់ជនវៀតណាមនៅអាមេរិកជាមួយវៀតណាម
តភ្ជាប់បណ្ដាសហគ្រាសចាប់ផ្តើមអាជីពរបស់ជនវៀតណាមនៅអាមេរិកជាមួយវៀតណាម
|
គណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេស (ក្រសួងការបរទេស) រួមសហការជាមួយគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញ នាថ្ងៃទី៩ធ្នូ បានរៀបចំ” វេទិកាតភ្ជាប់បណ្ដាសហគ្រាសចាប់ផ្តើមអាជីពរបស់ជនវៀតណាមនៅអាមេរិកជាមួយវៀតណាម” នៅទីក្រុង San Francisco ។
ថ្លែងមតិនៅទីនេះ លោក Luong Thanh Nghi អនុប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានសង្កត់ធ្ងន់ថា៖ ការចាប់ផ្តើមអាជីពជានិន្នាការ១កំពុងអភិវឌ្ឍន៍ខ្លាំងក្លា សហគ្រាសវៀតណាមជាច្រើននៅអាមេរិក បានទទួលជោគជ័យ និងមានគោលបំនងបើកទូលាយកិច្ចសហប្រតិបត្តិការ តភ្ជាប់ និងអភិវឌ្ឍន៍។ លោកបានចាត់ទុកថា៖ នាពេលខាងមុខនេះ គណៈកម្មាធិការជាតិទទួលបន្ទុកបញ្ហាជនវៀតណាមនៅឯបរទេស ចង់កសាងបណ្ដាញសហគ្រាសចាប់ផ្តើមអាជីព របស់ជនវៀតណាមនៅអាមេរិក ជាមួយវៀតណាម។ ក្នុងខែមករាឆ្នាំ២០១៨ វេទិកាដូច្នេះនឹងបានរៀបចំឡើងនៅទីក្រុងហូជីមិញ សំដៅបន្តជំរុញការតភ្ជាប់រវាងសហគ្រាសជាតិនិងអន្តរជាតិ។
ថ្លែងមតិនៅទីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអះអាង ថា៖នេះជាឱកាសដ៏មានតំលៃមួយដើម្បីសហគ្រាសទីក្រុងហូជីមិញ និងអាមេរិកពិភាក្សាជាមួយគ្នាអំពីឱកាសវិនិ យោគនិងសហប្រតិបត្តិការពាណិជ្ជកម្មជាមួយគ្នាដែរ។
ក៏នៅទីនេះបណ្ដាដំណាងក៏បានចែករំលែកជោគជ័យរបស់ជនវៀតណាមនៅអាមេរិកជាពិសេសគឺក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងមូលនិធិវិនិយោគ៕