តភ្ជាប់បៃតងឆ្ពោះទៅខឿនកសិកម្មស្អាត
|
តភ្ជាប់បៃតងឆ្ពោះទៅខឿនកសិកម្មស្អាត |
(VOV)_នាថ្ងៃទី២៧ខែធ្នូ នៅទីក្រុងហូជីមិញ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ
វៀតណាម បានរៀបចំពិធីបំផុសកម្មវីធី៖តភ្ជាប់បៃតងឆ្ពោះទៅខឿនកសិកម្មស្អាត។
គោលដៅរបស់កម្មវិធីនេះគឺតភ្ជាប់កសិករ និងផលិតកម្មក្នុងសហករណ៍ អង្គការ
សហករណ៍ អង្គភាពអាជីវកម្មកែច្នៃ ពាណិជ្ជកម្ម តាមបទដ្ឋានសុវត្ថិភាព គុណភាព
ខ្ពស់។ តាមរយកម្មវិធីនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍សង្ឃឹមថា៖នឹងតភ្ជាប់ចាប់
ពីអ្នកផលិតរហូត ដល់អ្នកប្រើប្រាស់ រួមគ្នាកសាងខឿនកសិកម្មស្អាត ផលិតកសិផល
ស្អាត មានគុណភាព មានកម្លាំងប្រកួតប្រជែង បំពេញបានតម្រូវការប្រើប្រាស់ក្នុង
សង្គម និងនាំចេញ។ ទន្ទឹមនឹងនោះ នាំខឿនកសិកម្មវៀតណាមបន្តអភិវឌ្ឍន៍ចីរភាព៕