តភ្ជាប់ផ្លូវហោះហើររវាងខេត្ត Quang Ninh និងទីក្រុងហូជីមិញឡើងវិញ
(VOVWORLD) - បន្ទាប់ពីត្រូវផ្អាកមួយរយៈដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ មក ផ្លូវហោះហើរពាណិជ្ជកម្មនៅអាកាសយានដ្ឋានអន្តរជាតិ Van Don ខេត្ត Quang Ninh បានដំណើរការឡើងវិញ ចាប់ពីថ្ងៃទី ២៧ ខែតុលា ដោយចាប់ផ្តើមជាមួយនឹងជើងហោះហើរ Van Don - Tan Son Nhat (ទីក្រុងជីមិញ)។
ការត្រួតពិនិត្យសន្តិសុខនៅអាកាសយានដ្ឋាន Van Don (រូបថត៖ TTXVN) |
ផ្លូវហោះហើរ Van Don - Tan Son Nhat ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ចាប់ពីថ្ងៃទី ២៧ ខែតុលា ដោយមាន ៣ ជើងក្នុងមួយសប្តាហ៍ នៅថ្ងៃច័ន្ទ ពុធ និងថ្ងៃសៅរ៍។ ជើងហោះហើរចេញដំណើរពី Tan Son Nhat នៅម៉ោង ៣:០៥ នាទីរសៀលនិងចេញពី Van Don នៅវេលាម៉ោង ១៨:១០ នាទី។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air នឹងដំណើរការជើងហោះហើររបស់ខ្លួនចាប់ពីថ្ងៃទី ៣១ ខែតុលា ដោយប្រតិបត្តិការហោះហើរតែមួយជើង/ថ្ងៃ នៅថ្ងៃទាំងអស់នៃសប្តាហ៍ ក្នុងពេលវេលាដែលចេញដំណើរពី Tan Son Nhat នៅម៉ោង ១៥:៥០ នាទី និងពី Van Don នៅវេលាម៉ោង ១៨:៤៥នាទី៕