តភ្ជាប់សហគមន៍សហគ្រាសអាស៊ាន

(VOVWORLD) -នាថ្ងៃទី៨តុលា នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី បានប្រព្រឹត្តទៅសន្និសីទ “តភ្ជាប់សហគមន៍សហគ្រាសអាស៊ាន” និងវេទិកា “សហគមន៍សេដ្ឋកិច្ចអា ស៊ាន៖ ឱកាសនិងការសាកល្បងសម្រាប់ សហគ្រាសវៀតណាម”។ 


អញ្ជើញថ្លែងមតិ នៅក្នុងសន្និសីទ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Le Quy Quynh បានចាត់ទុកថា ប្រទេសអាស៊ានទាំងអស់ ក្នុងនោះមានម៉ាឡេស៊ី ដែលជាបណ្តា ទីផ្សារពោរពេញទៅដោយសក្តានុភាពសម្រាប់សហគ្រាសវៀតណាម។ ស្ថានទូត វៀតណាមប្រចាំនៅម៉ា ឡេស៊ីនឹងខិតខំដើម្បីជួយឧបត្ថម្ភនិងតភ្ជាប់មជ្ឈដ្ឋានសហគ្រាសនៃប្រ ទេសទាំងពីរ រួមចំណែកជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីទាល់តែសម្រេចបានគោលដៅដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដាក់ចេញ។

        ក្នុងជំនួបពិភាក្សា តំណាងសហគ្រាសវៀតណាមនិងម៉ាឡេស៊ីបានចែករំលែកនូវបទពិសោធន៍របស់ខ្លួន អំពី ជោគជ័យទទួលបានក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ