តភ្ជាប់សហគ្រាសវៀតណាមជាមួយខ្សែសង្វាក់តម្លៃសកល

(VOVWORLD) - នាថ្ងៃទី១ មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលា ក្រោមប្រធានបទ “VCIC Connect - ផ្ទេរប្រគល់បច្ចេកវិទ្យា ពន្លឿនវិនិយោគ និងតភ្ជាប់ទីផ្សារអន្តរជាតិ” ដែលបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្លាស់ ប្ដូរថ្មី ច្នៃប្រឌិតនិងបន្សាំនឹងការប្រែប្រួលអាកាសធាតុ VCIC របស់ក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសហការជាមួយធនាគារពិភពលោក។ 
តភ្ជាប់សហគ្រាសវៀតណាមជាមួយខ្សែសង្វាក់តម្លៃសកល - ảnh 1 បណ្ដាតំណាងចូលរួមសិក្ខាសាលា (រូបថត៖ dangcongsan.vn)

តំណាង ជាច្រើននៅសិក្ខាសាលាបានចាត់ទុកថា ក្រៅពីការលំបាកបង្កឡើងដោយ ជំងឺរាតត្បាត Covid-19 នោះ គឺក៏កើតមានឡើងឱកាសថ្មីៗដោយលំហូរទុន វិនិយោគកំពុងមាននិន្នាការផ្ទេរទៅកាន់វៀតណាម។ រដ្ឋាភិបាលជាច្រើន បាននិងកំពុងផ្លាស់ប្ដូរគោលនយោបាយពាណិជ្ជកម្ម ក៏ដូចជាយកចិត្តទុក ដាក់ដល់សហគ្រាសមកពីវៀតណាមផងដែរ។ លោក Tran Hai Linh ប្រធានសមាគមន៍ធុរជននិងវិនិយោគិនវៀតណាម-កូរ៉េខាងត្បូងបាន ចាត់ទុកថា៖

“កូរ៉េខាងត្បូងមិនមានប្រភពធនធានរ៉ែណាមួយឡើយ ប៉ុន្តែកត្តា ដែលធ្វើឲ្យគេអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងអំឡុងពេលរាប់សិបឆ្នាំកន្លងមកនេះ គឺវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានិងសារធាតុពណ៌ប្រផេះ។ នាពេលកន្លងទៅ កិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងកូរ៉េខាងត្បូងលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាដើរតួនាទីសំខាន់ណាស់ ដោយមិនត្រឹមតែសមស្របនឹង លក្ខណៈរបស់សហគ្រាសវៀតណាមប៉ុណ្ណោះទេ ថែមទាំងសមស្របនឹង និន្នាការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ