(VOVworld) - សំដៅពន្លឿនពាណិជ្ជកម្មនៅអេហ្ស៊ីប នាថ្ងៃទី៧ កញ្ញា នៅរដ្ឋធានីគែរ
ក្រសួងឧស្សាហពាណិជ្ជកម្មនិងស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានសហការ
ជាមួយក្រសួងឧស្សាហពាណិជ្ជកម្មនិងសភាពាណិជ្ជកម្មនៃប្រទេសសាមីរៀបចំ
វេទិការអង្គភាពអាជីវកម្មវៀតណាម-អេហ្ស៊ីប។នៅទីនេះ វាយតំលៃអំពីសក្ដានុភាព
សហប្រតិបតិ្តការរវាងភាគីទាំងពីរនាពេលខាងមុខ លោក Tran Quang Huy តំណាង
ក្រសួងឧហស្សាហពាណិជ្ជកម្មវៀតណាមបានថ្លែងថា៖
“យើងខ្ញុំវាយតំលៃទីផ្សារអេហ្ស៊ីបមានសក្ដានុភាពជាច្រើនដោយប្រជាជនច្រើន
កុះករ ខឿនសេដ្ឋកិច្ចកំពុងមានស្ថិរភាពឡើងវិញនិងមានអត្រាកំណើន។ជាពិ
សេស អេហ្ស៊ីបមានទីតាំងដ៏សែនសំខាន់នៅតំបន់មជ្ឈឹមបូព៌ា ក៏ដូចជានៅទី្វប
អាហ្វ្រិក។ដោយទីតាំងរបស់ខ្លួន អេហ្ស៊ីបនឹងជាច្រកទ្វារដើម្បីទំនិញវៀតណាម
ជ្រៀតចូលក្នុងតំបន់មជ្ឈឹមបូព៌ា អាហ្រ្វិកខាងជើងនិងទ្វីបអាហ្វ្រិកទាំងមូល។
គោលនយោបាយរបស់អេហ្ស៊ីបគឺសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសគឺទាក់
ទាញ ការវិនិយោគ សាងសង់មណ្ឌលឧស្សាហកម្ម សេវាកម្មនៅតាមព្រែក
Suez ថ្មី នឹង បើកចេញឱកាសជាច្រើនសំរាប់អង្គភាពអាជីវកម្មវៀតណាម មិន
ត្រឹមតែក្នុងវិស័យពាណិជ្ជ កម្មប៉ុណ្ណោះទេ ថែមទាំងក្នុងកិច្ចសហប្រតិបតិ្តការ
វិនិយោគ ជលផលនិងកសិកម្មទៀតផង”៕