តភ្ជាប់ឱកាសសហប្រតិបត្តិការ Logistics រវាងវៀតណាមនិងអាមេរិកខាងត្បូង
(VOVWORLD) - នាថ្ងៃទី ១៤ ខែធ្នូ នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម) បានសហការជាមួយស្ថាប័នតំណាងពាណិជ្ជកម្ម វៀតណាមប្រចាំនៅអាមេរិកខាងត្បូង សមាគមធុរកិច្ច Logistics វៀតណាម (VLA) និងសមាគមអ្នកគ្រប់គ្រងទំនិញវៀតណាម (VNSC) បានរៀបចំឡើងវេទិកាដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញរវាងវៀតណាម និងអាមេរិកខាងត្បូង។
វេទិកាដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញរវាងវៀតណាម និងអាមេរិកខាងត្បូង |
វេទិកានេះមានគោលបំណងគាំទ្រដល់សហគ្រាសវៀតណាមនិងអាមេរិកខាងត្បូង ដើម្បីតភ្ជាប់ ពង្រីកនិងបង្កើតឱកាសឲ្យបានច្រើនបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មនិងការវិនិយោគលើវិស័យ Logistics។ ថ្លែងនៅក្នុងវេទិកានោះ លោក Le Hoang Tai - អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មបានសង្កត់ធ្ងន់ថា៖ អាមេរិកខាងត្បូងគឺជាតំបន់ទីផ្សារ ដែលមានសក្តានុពលខ្លាំងណាស់សម្រាប់ផលិតផលនាំចេញរបស់វៀតណាម ដូចជាសម្លៀកបំពាក់ស្បែកជើង និងសិប្បកម្មវិចិត្តសិល្បៈជាដើម។ ប៉ុន្តែការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារធំៗមួយចំនួននៅអាមេរិកខាងត្បូង នៅមានកម្រិតនៅឡើយ ជាពិសេសក្នុងបរិបទនៃការរីករាល់ដាលនៃជំងឺកូវីដ១៩ (COVID-១៩) ផងដែរ។ ហេតុដូច្នេះ កិច្ចសហការរវាងភាគីទាំងពីរពិតជាមានសារៈសំខាន់ណាស់សម្រាប់អង្គភាពអាជីវកម្មរបស់ភាគីទាំងពីរ កាន់តែធ្វើឱ្យប្រសើរឡើងនូវសេវាកម្មដឹកជញ្ចូន (Logistics) ព្រមទាំងបម្រើឱ្យបានល្អនូវសកម្មភាពនាំចូលនិងនាំចេញថែមទៀតផងដែរ៕