តម្លៃត្រីឡើងថ្លៃ កសិករចិញ្ចឹមទ្រុងនៅ Ba Ria - Vung Tau សប្បាយចិត្តយ៉ាងខ្លាំង
(VOVWORLD) - ក្នុងរយៈពេល២ខែកន្លងទៅ ត្រីចិញ្ចឹមនៅខេត្ត Ba Ria - Vung Tau ត្រូវបានឈ្មួញទិញក្នុងតម្លៃខ្ពស់ចាប់ពី ១១០ ទៅ ២៩០ ពាន់ដុង/គីឡូក្រាម ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។
យោងតាមគ្រួសារចិញ្ចឹមត្រីក្នុងឃុំ Long Son ក្រុង Vung Tau ខេត្ត Ba Ria - Vung Tau មូលហេតុដែលតម្លៃឡើងថ្លៃគឺដោយសារតែសកម្មភាពទាំងអស់បានត្រលប់មករកសភាពធម្មតាវិញ ទីផ្សារទេសចរណ៍មានការស្ថិរភាព ភោជនីយដ្ឋានបើកឡើងវិញ នាំឱ្យតម្រូវការដ៏ធំ។ ការជួញដូរនិងដឹកជញ្ជូនទំនិញក៏កាន់តែមានភាពងាយស្រួលផងដែរ ទើបអាជីវករចូលមកទិញលក់បន្ត។ លោក Nguyen Cong Bien កសិករចិញ្ចឹមត្រីនៅឃុំ Long Son បានឲ្យដឹងថា៖
“តម្លៃប្រែប្រួលប៉ុន្មានថ្ងៃនេះ ឡើងថ្លៃគ្រប់ប្រភេទ លក់ដាច់ច្រើនណាស់! ឈ្មួញមកពីខេត្ត Dong Nai ទីក្រុងហូជីមិញ ទិញបានតម្លៃខ្ពស់ខ្លាំង គឺខ្ពស់ជាង ២ សប្តាហ៍មុនដែរ”៕