តម្លៃ​នៃការនាំចេញនិងនាំចូលសរុបក្នុងរយៈពេល ៩ខែ ទទួលបានលទ្ធផលវិជ្ជមាន

(VOVWORLD) - ជូនដំណឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំត្រីមាសទី៣ នាសៀលថ្ងៃទី ២៣ តុលា នៅទីក្រុងហាណូយ តំណាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា តម្លៃនៃការនាំចូលនិងនាំចេញទំនិញសរុប ត្រូវបានប៉ាន់ប្រមាណជិត ៥៨០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះការនាំចេញបានកើនឡើង ១៥,៤%។ លទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់កំណើន GDP ក្នុងរយៈពេល ៩ ខែកន្លងមកនេះ។

លោក Bui Huy Son ប្រធាននាយកដ្ឋានផែនការហិរញ្ញវត្ថុ នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា នាប៉ុន្មានខែនៅសល់ក្នុងឆ្នាំនេះ ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មនឹងផ្តោតលើដំណោះស្រាយដើម្បីធ្វើអាជីវកម្មទីផ្សារក្នុងស្រុក ជំរុញការប្រើប្រាស់និងទេសចរណ៍ អភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិច ខិតខំនាំកំណើន GDP ឆ្នាំ ២០២៤ ឡើងដល់ជាង ៧% ដូចនឹងគោលដៅរបស់រដ្ឋាភិបាល៖ “ទីមួយ ធានាស្ថិរភាពទីផ្សារក្នុងស្រុក ជាពិសេសសម្រាប់ទំនិញសំខាន់ៗ ដូចជាអគ្គិសនី និងប្រេងសាំង។ ទីពីរ ត្រូវដាក់ពង្រាយកម្មវិធីជំរុញការប្រើប្រាស់ ដើម្បីគាំទ្រដល់សហគ្រាសក្នុងការអនុវត្តកម្មវិធីផ្សព្វផ្សាយ និងរៀបចំដោយផ្ទាល់នូវការតាំងពិព័រណ៍កម្រិតអន្តរជាតិ។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិច ជាបណ្តាញលក់ដូរដែលមានតម្លៃជាង ២០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ជាទីបំផុត គឺគាំទ្រនិងជំរុញការអភិវឌ្ឍន៍ ប៉ុន្តែតែងតែអមដោយឧបករណ៍តាមដាននិងត្រួតពិនិត្យ ដោយមានការចូលរួមយ៉ាងសំខាន់ពីកងកម្លាំងគ្រប់គ្រងទីផ្សារ និងអង្គភាពពាក់ព័ន្ធ”។

តម្លៃ​នៃការនាំចេញនិងនាំចូលសរុបក្នុងរយៈពេល ៩ខែ ទទួលបានលទ្ធផលវិជ្ជមាន - ảnh 1គណៈប្រតិភូបានជូនដំណឹងនៅក្នុងសន្និសីទសារព័ត៌មាន។ រូបថត៖ VOV

ទាក់ទងនឹងសកម្មភាពនាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានព្យាករណ៍ថា តម្រូវការអ្នកប្រើប្រាស់នៅក្នុងទីផ្សារធំៗជាច្រើនដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន... នឹងបន្តកើនឡើងនៅក្នុងប៉ុន្មានខែចុងឆ្នាំនេះ។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មក៏បានឱ្យដឹងដែរថា មានដំណោះស្រាយជាច្រើន ដើម្បីគាំទ្រដល់សហគ្រាសក្នុងការនាំចេញកាន់តែងាយស្រួល ទៅកាន់ទីផ្សារប្រពៃណី ក៏ដូចជាទីផ្សារសក្តានុពលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ