តម្លៃប្រេង និងមាសបានកើនឡើងក្នុងពេលដំណាលគ្នា ដោយសារតែ​ការព្រួយបារម្ភពីជម្លោះរីករាលដាល

(VOVWORLD) - អ្នកវិភាគ Ricardo Evangelista របស់ ActivTrades បានវាយតម្លៃថា ការវាយប្រហារលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា បានបង្កើនហានិភ័យនៃជម្លោះ កាត់បន្ថយឱកាសឈានដល់ដំណោះស្រាយនៃការចរចា។
តម្លៃប្រេង និងមាសបានកើនឡើងក្នុងពេលដំណាលគ្នា ដោយសារតែ​ការព្រួយបារម្ភពីជម្លោះរីករាលដាល - ảnh 1ស្ថានីយ៍ប្រេងឥន្ធនៈមួយនៅទីក្រុង New Delhi ប្រទេសឥណ្ឌា។ រូបថត៖ AFP/TTXVN

កាលពីថ្ងៃទី ១៨ ខែតុលា តម្លៃប្រេងឆៅបានកើនឡើងរហូតដល់ ៣% ក្នុងបរិបទដែលមានការព្រួយបារម្ភថា ជម្លោះ ហាម៉ាស - អ៊ីស្រាអែល អាចនឹងរីករាលដាលទៅជាជម្លោះក្នុងតំបន់ បន្ទាប់ពីការវាយប្រហារលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាបានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។ អ្នកវិភាគ Ricardo Evangelista របស់ ActivTrades បានវាយតម្លៃថា ការវាយប្រហារលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា បានបង្កើនហានិភ័យនៃជម្លោះ កាត់បន្ថយឱកាសឈានដល់ដំណោះស្រាយនៃការចរចា។ យោងតាមអ្នកជំនាញរូបនេះ សេណារីយ៉ូនេះនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឆៅពិភពលោក ហើយអាចជំរុញឱ្យតម្លៃប្រេងកើនឡើងលើសពី ១០០ ដុល្លារ/បារ៉ែល។ ទន្ទឹមនឹងនេះ តម្លៃមាសបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ ខណៈពេលដែលប្រាក់ដុល្លារបានកើនឡើង ក្នុងបរិបទដែលវិនិយោគិនស្វែងរកកាណាល់វិនិយោគប្រកបដោយសុវត្ថិភាពជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ