តម្លៃប្រេងឡើងខ្ពស់បំផុតក្នុងរយៈពេលជិត ៣០ ឆ្នាំបន្ទាប់ពីការវាយប្រហារលើមូលដ្ឋានប្រេងនៅអារ៉ាប់ប៊ីសាអូឌីត

(VOVWORLD) - តម្លៃប្រេងនៅលើពិភពលោកមានពេលខ្លះបានកើនឡើងជិត ២០% បន្ទាប់ពីយន្តហោះដ្រូនបើកបានវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតនៅលើពិភពលោកនៅអារ៉ាប៊ីសាអ៊ូឌីតកាលពីចុងសប្តាហ៍កន្លងទៅ ដែលបណ្តាលឱ្យទិន្នផលប្រេងពិភពលោកធ្លាក់ចុះជាង ៥% ភ្លាមៗ។ សម្បីតែ នាថ្ងៃទី១៦ ខែកញ្ញា តម្លៃប្រេងមានពេលខ្លះបានឡើង ១៩% មុនពេលធ្លាក់ពីកំពូលតម្លៃ។
តម្លៃប្រេងឡើងខ្ពស់បំផុតក្នុងរយៈពេលជិត ៣០ ឆ្នាំបន្ទាប់ពីការវាយប្រហារលើមូលដ្ឋានប្រេងនៅអារ៉ាប់ប៊ីសាអូឌីត - ảnh 1 តម្លៃប្រេងឡើងខ្ពស់បំផុតក្នុងរយៈពេលជិត ៣០ ឆ្នាំបន្ទាប់ពីការវាយប្រហារលើមូលដ្ឋានប្រេងនៅអារ៉ាប់ប៊ីសាអូឌីត (រូបថត៖ APF/TTXVN) 

នេះគឺជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩១ នៅពេលសង្គ្រាមឈូង   សមុទ្របានផ្ទុះឡើង។ ការវាយប្រហារទៅលើមូលដ្ឋានប្រេងសំខាន់ៗចំនួនពីររបស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី ១៤ ខែកញ្ញាបានធ្វើឱ្យផលិតកម្មប្រេងរបស់ប្រទេសនេះធ្លាក់ចុះ ៥,៧ លានធុងក្នុងមួយថ្ងៃ ស្មើនឹងជិត ៦% នៃការផ្គត់ផ្គង់ប្រេងឆៅរបស់ពិភពលោក។ ការវាយប្រហារនេះបានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃយ៉ាងខ្លាំង ដែលបង្ខំឱ្យអាមេរិកបើកឃ្លាំងទុកបម្រុងប្រេងជាយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ