តម្លៃសរុបនៃទំនិញនាំចូលនិងនាំចេញរបស់វៀតណាមបានកើនឡើងជិត ១៧ ដងក្រោយរយៈពេល ១៩ ឆ្នាំ

(VOVWORLD) - យោងតាមអគ្គនាយកដ្ឋានគយ ក្រោយ រយៈពេល ១៩ ឆ្នាំគិតចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៩ មកទំនិញនាំចូល - នាំចូលសរុបរបស់វៀតណាមបានកើនឡើង ១៧ ដង។ ជាក់ស្តែងនាឆ្នាំ ២០០១ តម្លៃនាំចេញ - នាំចូលសរុបរបស់វៀតណាម ស្រូបត្រឹមតែជាង ៣០ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
តម្លៃសរុបនៃទំនិញនាំចូលនិងនាំចេញរបស់វៀតណាមបានកើនឡើងជិត ១៧ ដងក្រោយរយៈពេល ១៩ ឆ្នាំ - ảnh 1 តម្លៃសរុបនៃទំនិញនាំចូលនិងនាំចេញរបស់វៀតណាមបានកើនឡើងជិត ១៧ ដងក្រោយរយៈពេល ១៩ ឆ្នាំ (រូបថត៖ TTXVN)

ប៉ុន្តែគិតត្រឹមឆមាសទី ២ ខែធ្នូ ឆ្នាំ ២០១៩ តម្លៃនាំចូល - នាំចេញសម្រេចបានជាង ៥០០ ពាន់លានដុល្លារអាមេរិក។ ចំណាត់ថ្នាក់នៃការនាំចេញ-នាំចូលរបស់វៀតណាម (យោងតាមចំណាត់ថ្នាក់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)) បានកើនឡើងគួរឱ្យកត់សម្គាល់។ នាឆ្នាំ ២០០៦ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៥០ នៅលើពិភពលោកក្នុងការនាំចេញ និងជាប់ចំណាត់ថ្នាក់ទី ៤៤ ក្នុងការនាំចូល។ រហូតដល់ឆ្នាំ ២០១៨ វៀតណាមជាប់ចំណាត់ថ្នាក់ទី ២៦ ក្នុងការនាំចេញនិងចំណាត់ថ្នាក់ទី ២៣ ក្នុងការនាំចូល  ហើយបន្តស្ថិតនៅក្នុងក្រុមប្រទេសនិងតំបន់ទាំង៣០ ដែលមានតម្លៃនាំចូលនិងនាំចេញធំបំផុតលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ